តាមរយៈការរួមបញ្ចូលគ្នានូវគ្រឿងផ្សំទាំងបីនេះទៅក្នុងទឹកផ្លែឈើតែមួយ អ្នកបង្កើតការរួមផ្សំដ៏មានអានុភាពដែលផ្តល់នូវវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមជាច្រើនដែលមានប្រយោជន៍សម្រាប់ការថែទាំសុខភាពភ្នែកអោយមានសុខភាពល្អ និងការពារជំងឺភ្នែកដែលទាក់ទងនឹងកត្តាអាយុផងដែរ។ ការទទួលទានទឹកផ្លែឈើប្រភេទនេះជាប្រចាំ ជារបបអាហារដែលមានតុល្យភាពអាចរួមចំណែកដល់សុខភាពភ្នែក និងសុខភាពទូទៅ។

 

តោះជជែកពីរបៀបដែលទឹកផ្លែឈើនេះអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពភ្នែក!

 ការ៉ុត៖ ការ៉ុតសម្បូរទៅដោយសារធាតុ Beta-carotene ដែលជាប្រភេទវីតាមីន A ដ៏ចាំបាច់សម្រាប់សុខភាពភ្នែក។ វីតាមីន A ជួយធ្វើអោយការមើលឃើញបានល្អ ជាពិសេសក្នុងស្ថានភាពពន្លឺតិច ហើយវាក៏មានតួនាទីក្នុងការការពារជំងឺភ្នែកឡើងបាយដែលទាក់ទងនឹងអាយុ និងជំងឺភ្នែកឡើងបាយផងដែរ។

ប៊្លូបឺរី៖ ផ្លែប៊្លូបឺរីផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសអង់តូស៊ីយ៉ានីន ដែលមានប្រយោជន៍សម្រាប់សុខភាពភ្នែក។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះជួយការពារភ្នែកពីភាពតានតឹង និងការរលាក ដែលអាចរួមចំណែកដល់លក្ខខណ្ឌដូចជាជំងឺភ្នែកឡើងបាយ ជំងឺដក់ទឹកក្នុងភ្នែក និងជំងឺងងឹតភ្នែកជាដើម។

ផ្លែផ្លាំ៖ ផ្លែផ្លាំ គឺជាប្រភពដ៏ល្អនៃវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយទៀតដែលជួយដល់សុខភាពភ្នែក។ វីតាមីន C ជួយរក្សាសុខភាពសរសៃឈាមក្នុងភ្នែក និងអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺភ្នែកឡើងបាយ។

រីករាយនឹងការកៀបទឹកផ្លែឈើ!

 

រសជាតិ

 ខ្ញុំចូលចិត្តរសជាតិផ្អែមនៃបន្លែ របស់រូបមន្តទឹកផ្លែឈើនេះ ហើយវាមានរសជាតិផ្អែមដែលចេញមកពីសំបករបស់ផ្លែផ្លាំនេះ។

 គ្រឿងផ្សំ

  • ការ៉ុត ៦ ផ្លែ
  • ផ្លែផ្លាំ ២ ផ្លែ
  • ប៊្លូបឺរី 100 ក្រាម, ស្រស់ ឬរលាយ

ពេលវេលាកៀប៖ ៤ នាទី

បរិមាណទឹក៖ ៦០០ មីលីលីត្រ

ការកៀប៖ ២ ដង

 

ការរៀបចំ

 ការ៉ុត

កាត់ការ៉ុតវែងៗអោយដល់ស្នូល ដោយមិនបាច់ចិត្តសំបក

ចំណាំ៖ ប្រសិនបើការ៉ុតធំពេក ត្រូវកាត់ប្រវែងម្តងទៀត ទៅជា ¼

REVO830៖ មិនចាំបាច់កាត់ទេ ប្រសិនបើវាស្របទំហំប្រអប់កាត់

AUTO10៖ កាត់ជា 2 ឬ 3 ផ្នែកឆ្លងកាត់ការ៉ុតដើម្បីអោយប៉ុននឹងគម្រប

ផ្លែផ្លាំ

កាត់ផ្នែកទាំងសងខាងជាពីរផ្នែក ដោយរក្សាទុកសំបក

ប៊្លូបឺរី

ធ្វើការកៀបទាំងមូល។ ប្រសិនបើប្រើផ្លែប្លូប៊ឺរីកក សូមដាក់ត្រាំវាអោយមកជាធម្មតាជាមុនសិន

 

វិធីសាស្ត្រកៀបទឹកផ្លែឈើ មិនអោយមានកម្តៅ

វាជាការល្អប្រសើរ ដោយចាប់ផ្តើមកៀបផ្លែប៊្លូបឺរីមុនគេនៅពេលធ្វើរូបមន្តទឹកផ្លែឈើនេះ។ អ្នកក៏អាចដាក់វា ក្នុងពេលតែមួយបានផងដែរ។

ដាក់ផ្លែផ្លាំបន្តបន្ទាប់។ វាងាយស្រួលកៀប ដូច្នេះអាចដាក់វាម្តងមួយចំណិតបាន។​

កៀបការ៉ុតក្រោយគេបង្អស់ ដោយដាក់វាម្តងមួយៗ។

AUTO10: ផ្លែប៊្លូបឺរី ផ្លែផ្លាំ និងការ៉ុត។

 

គន្លឹះបន្ថែម៖ ប្រសិនបើការ៉ុតរបស់អ្នកចាប់ផ្តើមស្វិតស្រពោន សូមកាត់ចុងដើមអោយធំបន្តិច ហើយត្រាំវាក្នុងទឹកត្រជាក់មួយយប់មុនពេលធ្វើការកៀប។

 

អត្ថប្រយោជន៍សម្រាប់សុខភាព

ការ៉ុត

ការ៉ុតត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងការផលិតទឹកផ្លែឈើថាជា 'ស្តេចប្រឆាំងមហារីក' នៃពពួកបន្លែ។ ពួកវាផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម រួមមាន អាល់ហ្វា-ខារ៉ូទីន លូទីន បេតាការ៉ូទីន និងលីកូពីន។ Beta-carotene គឺជាសារធាតុចិញ្ចឹមសំខាន់នៅពេលនិយាយអំពី ការពារជម្ងឺមហារីក។ រាងកាយបំលែង beta-carotene ទៅជាវីតាមីន A។ វាត្រូវបានគេជឿថា beta-carotene អាចបំបែកភ្នាសរំអិលការពារជុំវិញកោសិកាមហារីក។

ទឹកការ៉ុតក៏ជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពសម្រាប់ដំបៅក្រពះផងដែរ។ នៅពេលដែលការ៉ុតត្រូវបានច្របាច់ទឹក ពួកវាមានផ្ទុកសារធាតុ phytochemical ដែលជាថ្នាំសំលាប់មេរោគកម្រិតខ្ពស់ ដែលរារាំងការលូតលាស់នៃមីក្រូសរីរាង្គដែលមិនល្អនៅក្នុងពោះវៀន។

ផ្លែផ្លាំ

ផ្លែផ្លាំសម្បូរទៅដោយសារធាតុរ៉ែដូចជា ជាតិដែក ម៉ង់ហ្គាណែស ប៉ូតាស្យូម ផូស្វ័រ និងម៉ាញ៉េស្យូម សារធាតុរ៉ែសំខាន់ៗសម្រាប់រក្សាសម្ពាធឈាមអោយនៅធម្មតា និងមុខងារបេះដូងជាដើម។

ម៉ាញ៉េស្យូមនៅក្នុងផ្លែផ្លាំ ធ្វើការជាសារធាតុធម្មជាតិ ដែលអាចសម្រួលសរសៃប្រសាទរបស់អ្នក និងធ្វើការជាកាតាលីករដើម្បីជួយជំរុញការគេង REM បែបធម្មជាតិរបស់អ្នកអោយល្អឡើងវិញ។

ផ្លែផ្លាំគឺពិតជាល្អ ជាពិសេសសម្រាប់ជំងឺរំលាយអាហារដូចជា IBS, gastritis និងទល់លាមក។

ផ្លែផ្លាំ ដូចជាផ្លែប៉ោម និងផ្លែស្ត្របឺរីផងដែរ គឺជាអាហារសម្បូរអាស៊ីត malic ដែលភ្ជាប់ជាមួយសមាសធាតុលោហៈនៅក្នុងខួរក្បាល។ លោហធាតុ ជាប់ពាក់ព័ន្ធនឹងការបាត់បង់ការចងចាំ ភ្លេចភ្លាំង និងជំងឺវង្វេងជាដើម។

អាស៊ីត Malic រួមជាមួយនឹងអាស៊ីត quinic បង្កើតបានជាអាស៊ីតសរីរាង្គនៃទឹកផ្លែផ្លាំខ្ចីក្នុងបរិមាណដ៏ច្រើន។ អត្ថប្រយោជន៍មួយចំនួននៃការទទួលទានផ្លែផ្លាំជាប្រចាំរួមមាន ការធ្វើអោយចក្ខុវិញ្ញាណកាន់តែប្រសើរឡើង ធ្វើអោយស្បែកភ្លឺថ្លា ដំណើរការខួរក្បាលមានសុខភាពល្អ ដំណើរការរំលាយអាហារ កាត់បន្ថយការរលាក ភាពធន់នឹងជំងឺផ្តាសាយ ការឆ្លងមេរោគ និងការកែលម្អការរំលាយអាហារជាដើម។

ប៊្លូបឺរី

អត្ថប្រយោជន៍សុខភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៃផ្លែប៊្លូបឺរីស្រស់គឺ ពួកវាអាចបញ្ច្រាសការបាត់បង់ភាពចងចាំរយៈពេលខ្លីដែលកើតឡើងនៅពេលយើងចាស់។

ពួកវាក៏ដើរតួនាទីជាពពួកប្រូប៊ីយ៉ូទិកមិនធម្មតាផងដែរ ដោយវារារាំងការភ្ជាប់នៃបាក់តេរីដែលបង្កឱ្យមានការឆ្លងមេរោគលើផ្លូវទឹកនោម។ ពួកវាមានផ្ទុកសារធាតុគីមីដែលទប់ស្កាត់ជំងឺរាគរូស និងមានសារធាតុអាស្ពីរីនពីធម្មជាតិក្នុងកម្រិតខ្ពស់ផងដែរ។

Anthocyanin គឺជាសារធាតុពណ៌ដែលធ្វើឱ្យផ្លែប៊្លូបឺរីមានពណ៌ខៀវ ហើយវាទទួលខុសត្រូវចំពោះអត្ថប្រយោជន៍សុខភាពដ៏សំខាន់ក្នុងការការពារជំងឺមហារីកជាដើម។

ផ្លែប៊្លូបឺរីត្រូវបានគេជឿថាមានកម្រិតប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុតមួយនៃផ្លែឈើ និងបន្លែទូទៅ។


គែរី ដោស​ន៍ - Gary Dowse | ចុងភៅឯកទេសទឹកផ្លែឈើ

 លោក Gary គឺជាបុគ្គលដែលមានភាពល្បីល្បាញនៅក្នុងពិភពនៃការផលិតទឹកផ្លែឈើ និងសារធាតុចិញ្ចឹមពីរុក្ខជាតិ ដោយគាត់មានចំណង់ចំណូលចិត្តខ្ពស់អំពីបញ្ហសុខភាព និងការរស់នៅដ៏ល្អប្រសើរ។ ជាមួយនឹងវិញ្ញាបនប័ត្រទទួលស្គាល់ ក្នុងផលិតទឹកផ្លែឈើស្រស់ និងសារធាតុចិញ្ចឹមពីរុក្ខជាតិផងដែរនោះ។ លោក Gary គឺជាអ្នកអប់រំ និងផ្សព្វផ្សាយដ៏ពូកែម្នាក់ ដែលតែងតែណែនាំអោយមនុស្សគ្រប់គ្នាបានយល់ដឹង នឹងអាចទាញយកអត្ថប្រយោជន៍ជាច្រើនដែលមានក្នុងទឹកផ្លែឈើ និងការទទួលទានអាហារស្រស់ពីធម្មជាតិ។

តាមរយៈសៀវភៅរបស់គាត់ និងវគ្គសិក្សាតាមប្រព័ន្ធអនឡាញ លោក Gary ជាម្ចាស់ជើងឯកស្តីអំពី ព្យាបាលការពារ និងការធ្វើអោយប្រសើរឡើងវិញ តាមរយៈការរស់នៅដោយទទួលទានទឹកផ្លែឈើស្រស់ និងអាហារដ៏ល្អពីធម្មជាតិយ៉ាងសំបូរបែប។

បេសកកម្មរបស់គាត់ គឺដើម្បីបង្ហាញ បំផុសគំនិត និងណែនាំមនុស្សគ្រប់គ្នាក្នុងជីវិតពួកគេ អំពីបញ្ហសុខភាព ភាពប្រសើរ និងភាពរឹងមាំជាដើម។

webdesign nuc
ដាក់ស្លាក: Chef Gary Dowse