ការណែនាំអំពីការកៀបទឹកផ្លែឈើ
វិធីសាស្រ្តដ៏ត្រឹមត្រូវក្នុងការប្រើប្រាស់ឧបករណ៍ធ្វើការ៉េម
─
─
ការណែនាំអំពីឧបករណ៍សម្រាប់ធ្វើការ៉េម។ វាដែលត្រូវបានគេស្គាល់ផងដែរថាជា Blank strainer ដែលអាចកិន និងលាយគ្រឿងផ្សំបានយ៉ាងល្អ ដែលធ្វើអោយការ៉េមមានភាពគ្រីម និងសព្វល្បាយ ។ មិនដូចឧបករណ៍ចម្រោះទឹកផ្លែឈើ និងឧបករណ៍សម្រាប់ធ្វើទឹកក្រឡុកនោះទេ ឧបករណ៍សម្រាប់ធ្វើការ៉េម មិនមានរន្ធតូចៗនោះទេ ប៉ុន្តែវាមានផ្នែកសម្រាប់បញ្ចេញការ៉េម។ ដោយសារតែមិនមានរន្ធ ឧបករណ៍សម្រាប់ធ្វើការ៉េមអាចធានាថាគ្រឿងផ្សំទាំងអស់ដែលបញ្ចូលទៅក្នុងម៉ាស៊ីនកៀបទឹកផ្លែឈើនឹងទទួលបានលទ្ធផលល្អដូចៗគ្នា។ ជាងនេះទៅទៀតផ្នែកបញ្ចេញការ៉េមរបស់វា អាចបញ្ចេញការ៉េមដោយផ្ទាល់ទៅក្នុងចានការ៉េម ជាមួយភាពស្រស់ស្អាត និងងាយស្រួលបំផុត។
របៀបប្រើប្រាស់ឧបករណ៍សម្រាប់ធ្វើការ៉េម ដើម្បីបង្កើតជាការ៉េមដ៏ល្អឥតខ្ចោះ។ នេះគឺជាការណែនាំ ក្នុងការបង្កើតការ៉េមដ៏មានរសជាតិសម្រាប់លោកអ្នក។
─
01
ការផ្គុំបញ្ចូល
នៅពេលប្រើប្រាស់ឧបករណ៍សម្រាប់ធ្វើការ៉េម អ្នកអាចដាក់វាដោយផ្ទាល់ជាមួយផ្នែកម៉ាស៊ីន ដោយដាក់អោយស្របគ្នាជាមួយចំណុចក្រហមនៅលើប្រអប់ទឹកផ្លែឈើ។ នៅពេលដែលដាក់វាបានត្រឹមត្រូវហើយ សូមដាក់ឧបករណ៍កៀបបង្វិលចូលទៅក្នុងឧបករណ៍សម្រាប់ធ្វើការ៉េម រួចដាក់ផ្នែកខាងលើជាបន្តបន្ទាប់។ ឧបករណ៍សម្រាប់ធ្វើការ៉េមមានភ្ជាប់នូវរង្វង់ស៊ីលីកូននៅផ្នែកខាងក្រោម ដើម្បីបិទរន្ធពីការហូរចេញណាមួយ។
02
ការកក
គ្រឿងផ្សំទាំងនេះ ត្រូវបានប្រើប្រាស់គ្រឿងផ្សំដែលកកជាចម្បង ធានាថាការ៉េមរបស់អ្នកមានភាពក្រាស់ និងល្បាយដែលកកល្អ។ អ្នកអាចទិញគ្រឿងផ្សំ ឬផ្លែឈើដែលកកដោយខ្លួនឯងមុនពេលដែលចាប់ផ្តើម។ ទោះបីជាតាមវិធីណាក៏ដោយ វាជារឿងសំខាន់ដែលគ្រឿងផ្សំត្រូវបានដាក់អោយកកយ៉ាងតិច 8 ម៉ោង ឬពេញមួយយប់ជាមុនសិន។ រយៈពេលនេះ អាចធានាបានថាគ្រឿងផ្សំស្ថិតដល់កម្រិតដែលអាចប្រើប្រាស់បាន។ ពេលវេលាមិនគ្រប់គ្រាន់សម្រាប់ការកក អាចបណ្តាលឱ្យគ្រឿងផ្សំជាប់គាំងនៅក្នុងឧបករណ៍ចម្រោះ និងធ្វើអោយការ៉េមមានលាយជាមួយកាកផងដែរ។ មុនពេលប្រើគ្រឿងផ្សំកកទាំងនេះ សូមណែនាំអោយរលាយយ៉ាងហោចណាស់ 5 នាទីជាមុនសិន។ ការរលាយគ្រឿងផ្សំធ្វើអោយម៉ាស៊ីនកៀបទឹកផ្លែឈើអាចកៀបបានយ៉ាងមានប្រសិទ្ធភាព និងដំណើរការដោយមិនជួបការលំបាក។ ប្រសិនបើយើងមិនបានដាក់អោយបានរលាយជាមុនទេ វាអាចធ្វើអោយម៉ាស៊ីនទឹកផ្លែឈើលំបាកក្នុងការកៀប ឬខូចខាតតែម្តង។ ទឹកកកមិនត្រូវដាក់ចូលក្នុងម៉ាស៊ីនកៀបទឹកផ្លែឈើនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សូមយកចិត្តទុកដាក់ ដោយមិនត្រូវដាក់គ្រឿងផ្សំដែលកកច្រើនពេកនោះទេ បើមិនដូច្នោះទេការ៉េមរបស់អ្នកនឹងដូងនឹងទឹកកកឈូសអញ្ចឹងដែរ។
03
ការបន្ថែម
មានគ្រឿងផ្សំជាច្រើន ដែលអ្នកអាចរួមបញ្ចូលគ្នា ដើម្បីទទួលបាននូវរសជាតិការ៉េម និងភាពស្រស់ស្អាតដែលចង់បាន។ បង្កើនគុណភាពការ៉េមរបស់អ្នកដោយបន្ថែមគ្រឿងផ្សំផ្សេងៗដូចជាទឹកដោះគោ ទឹកក្រូចឆ្មារ ទឹកដោះគោជូរ ទឹកឃ្មុំ ទឹកស៊ីរ៉ូ វ៉ានីឡា ជីអង្កាម ឬអំបិលជាដើម អាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នក។ ប្រសិនបើអ្នកប្រើប្រាស់គ្រឿងផ្សំទាំងនេះចូលគ្នា សូមណែនាំអោយដាក់វានៅក្នុងចានតូចមួយ ឬពែងមួយមុនពេលបញ្ចូលវាទៅក្នុងម៉ាស៊ីនកៀបទឹកផ្លែឈើ។ លើសពីនេះ ដើម្បីទទួលបានការ៉េមដែលមានគ្រីមកាន់តែល្អ សូមប្រើប្រាស់ជាមួយទឹកដោះគោខាប់ មុនពេលដាក់ទៅក្នុងម៉ាស៊ីនកៀបទឹកផ្លែឈើរបស់អ្នក។
04
គម្របឆ្លាតវៃ
នៅពេលបង្កើតការ៉េមរបស់អ្នក វាជារឿងសំខាន់ក្នុងការបើកគម្របឆ្លាតវៃក្នុងពេលដំណើរការ។ មិនដូចទៅនឹងឧបករណ៍ចម្រោះទឹកផ្លែឈើ និងឧបករណ៍សម្រាប់ធ្វើទឹកក្រឡុកនោះទេ ឧបករណ៍ធ្វើការ៉េមមិនមានរន្ធតូចៗនោះទេ ដែលវាធ្វើអោយល្បាយការ៉េមអាចកកនៅក្នុងតម្រងបានតែម្តង។ ការកកល្បាយច្រើន ក៏អាចធ្វើអោយមានភាពរអាក់រអួលក្នុងដំណើរការផលិតផងដែរ។
05
បន្តិចម្តងៗ
ដាក់បន្តិចម្តងៗ សម្រាប់ជួយអោយដំណើរការកាន់តែរលូន។ សូមណែនាំអោយដាក់បរិមាណគ្រឿងផ្សុំបន្តិចម្តងៗ។ ការធ្វើបែបនេះជួយអោយឧបករណ៍កៀបបង្វិល អាចលាយល្បាយបានសព្វល្អ និងមានប្រសិទ្ធភាពខ្ពស់។ អ្នកអាចដាក់គ្រឿងផ្សុំទៅក្នុងម៉ាស៊ីនតែមួយមុខក្នុងពេលតែមួយ ដើម្បីទទួលបានរសជាតិការ៉េមនីមួយៗកាន់តែឈ្ងុយឆ្ងាញ់។ ម៉ាស៊ីនកៀបទឹកផ្លែឈើ នឹងដំណើរលាយល្បាយយ៉ាងសព្វល្អសម្រាប់អ្នក។
06
ការទទួលទាន
នៅពេលដែលអ្នកធ្វើការ៉េមរបស់អ្នករួចរាល់ហើយ សូមកូរវាបន្ថែមជាមួយស្លាបព្រាដើម្បីអោយរសជាតិចូលគ្នាបានសព្វល្អ។ អ្នកក៏មានឱកាសបន្ថែមគ្រឿងដែលអ្នកចង់បានផងដែរ។
07
ការរក្សាទុក
អ្នកអាចទទួលទានការ៉េមរបស់អ្នកបានភ្លាមៗ ឬអាចរក្សាទុកសម្រាប់ទទួលទាននៅពេលក្រោយបាន។ ប្រសិនបើអ្នកចង់ទទួលទាននៅពេលក្រោយ សូមផ្ទេរការ៉េមទៅក្នុងប្រអប់មួយដើម្បីដាក់វាអោយកក។ ការធ្វើបែបនេះ អាចធ្វើអោយការ៉េមនៅតែមានលក្ខណៈល្អ រហូតដល់ពេលដែលអ្នកចង់ទទួលទាន។ នៅពេលដែលអ្នកត្រូវទទួលទាន សូមដាក់វាអោយទន់បន្តិចសិន ដើម្បីអោយងាយស្រួលក្នុងការដួសទទួលទាន។ សូមរីករាយ !
នេះគឺជាការណែនាំខ្លី អំពីដំណើរការរបស់ឧបករណ៍ធ្វើការ៉េម