ការណែនាំអំពីការកៀបទឹកផ្លែឈើ

របៀបប្រើឧបករណ៍សម្រាប់ធ្វើទឹកក្រឡុកអោយបានត្រឹមត្រូវ

ផ្លាស់ប្តូរទម្លាប់នៃការកៀបទឹកផ្លែឈើរបស់អ្នកដោយបំពាក់ជាមួយឧបករណ៍សម្រាប់ធ្វើទឹកក្រឡុកសម្រាប់ការបង្កើតអ្វីដែលថ្មី និងស្រស់ស្រាយ។ ឧបករណ៍សម្រាប់ធ្វើទឹកក្រឡុករបស់ Kuvings គឺអាចប្រើជាមួយម៉ាស៊ីនកៀបទឹកផ្លែឈើទាំងអស់របស់ kuvings ហើយនេះកាន់តែងាយស្រួលក្នុងការប្រើប្រាស់។

-

ឧបករណ៍សម្រាប់ធ្វើទឹកក្រឡុកត្រូវបានរួមបញ្ចូលមកស្រាប់ នៅពេលបញ្ជាទិញម៉ាស៊ីន EVO820 របស់យើង ហើយក៏អាចជាការទិញបន្ថែមបានដែរជាមួយម៉ាស៊ីនម៉ូដែល C7000, B6000, និង Silent Juicer របស់យើង។ មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងទទួលបានទឹកផ្លែឈើដ៏ឈ្ងុយឆ្ងាញ់!

 

 

អំពីឧបករណ៍សម្រាប់ធ្វើទឹកក្រឡុក


ក្រៅ​ពី​មាន​ពណ៌​ខុសៗ​គ្នា​ហើយ​ ឧបករណ៍សម្រាប់ធ្វើទឹកក្រឡុក មានភាព​​ស្រដៀង​ទៅ​នឹង​ឧបករណ៍ចម្រោះទឹកផ្លែឈើរបស់យើងផងដែរ។ រូបរាងដូចគ្នា រន្ធតូចៗ និងការបញ្ចូលទៅក្នុងកន្លែងដូចគ្នានៅក្នុងម៉ាស៊ីនទឹកផ្លែឈើ។ ភាពខុសគ្នា គឺស្ថិតលើទំហំនៃរន្ធ និងចំនួនរន្ធដែលមាននៅខាងក្រោម។ រន្ធដែលធំជាងនៅក្នុងឧបករណ៍សម្រាប់ធ្វើទឹកក្រឡុក ធ្វើអោយគ្រឿងផ្សំចេញមកមានសភាពក្រាស់ជាងការធ្វើទឹកផ្លែឈើ។ វាមានជ័រកៅស៊ូដែលបិទរន្ធនៅក្នុងឧបករណ៍នេះ ដែលជាការពារកាកបន្លែផ្លែឈើនៅពេលកៀប ។ វានេះធានាថា គ្រឿងផ្សំផ្លែឈើទាំងអស់ត្រូវបានបំបែក និងលាយបញ្ចូលគ្នាបានយ៉ាងល្អ ដូច្នេះអ្នកនឹងទទួលបានទឹកក្រឡុកដ៏ស្រស់ស្អាត និងឈ្ងុយឆ្ងាញ់។

 

 

របៀបប្រើឧបករណ៍ចម្រោះ។ បង្កើតទឹកក្រឡុកដ៏ឈ្ងុយឆ្ងាញ់

នេះ​ជា​ការណែនាំដ៏ត្រឹមត្រូវ ក្នុង​ការ​បង្កើត​ទឹក​ក្រឡុក​ដ៏​ល្អ​ សម្រាប់​ភាពរីករាយរបស់អ្នក។

 

 

 

ទឹកក្រឡុក 2 ពែង

ប្រើប្រាស់ចាន​ដែល​លាយបញ្ចូល​គ្រឿងផ្សំ និង​ផ្លែឈើ​ទាំងអស់​ចូល​គ្នា​ ក្នុងបរិមាណ​ចំណុះ 400ml។ ទំហំ​នេះ​អាចធ្វើ​ទឹក​ក្រឡុក​ប្រហែល​ 2 ​ពែង​ក្នុង​ពេលនីមួយៗ។ បែបនេះ​​ធានាបាន​ថា ​អ្នក​នឹង​ទទួល​បាន​ទឹក​ក្រឡុក​ដ៏ខាប់ល្អ ​ដែលយើង​អាច​ធ្វើ​​បានដោយខ្លួនឯង។ យើងលើកទឹកចិត្តអោយអ្នកបិទគម្របឆ្លាតវៃនៅពេលដែលអ្នកកៀបម្តងៗ ដូច្នេះអ្នកអាចបំបែក និងលាយគ្រឿងផ្សំរបស់អ្នកបានយ៉ាងងាយស្រួល។ 

ទឹក 1 ពែង

សម្រាប់ដំណើរការនីមួយៗ អ្នកអាចដាក់ទឹក 1 ពែងជាមុនសិន។ ការធ្វើដូចនេះ នឹងធានាបានថាគ្រឿងផ្សំទាំងអស់នឹងត្រូវបានបញ្ចេញយ៉ាងល្អពីប្រអប់ទឹកផ្លែឈើ។

ដាក់បន្តិចម្តងៗ ក្នុងពេលតែមួយ

យកគ្រាប់ដែលរឹង ឬស្នូលចេញ  រួចបកសំបកជាដើម។ ដាក់គ្រឿងផ្សំបន្តិចម្តងៗ ក្នុងពេលតែមួយ។ នេះនឹងធានាថាឧបករណ៍កៀបបង្វិល អាចផ្តោតលើការកៀបគ្រឿងផ្សំ ដោយគ្មានចំណែកណាមួយត្រូវបានបាត់បង់នោះឡើយ។

ស្លឹកបន្លែបៃតង 1 ពែង

កំណត់ទឹកក្រឡុករបស់ ដោយដាក់ស្លឹកបន្លែបៃតងតែ 1 ពែងប៉ុណ្ណោះក្នុងមួយពេល។ ដើមបន្លែ និងដើមសេលីរី មិនគួរប្រើជាមួយឧបករណ៍សម្រាប់ធ្វើទឹកក្រឡុកនោះទេ។

គ្រឿងផ្សំដែលទន់

ចាប់ផ្តើមជាមួយគ្រឿងផ្សំទន់ៗជាមុនសិន។

គ្រឿងផ្សំរឹង

ដាក់បញ្ចូលគ្រឿងផ្សំរឹង នៅពេលបញ្ចប់ការធ្វើទឹកក្រឡុករបស់អ្នក។ គ្រឿងផ្សំ​រឹង​នឹង​ជួយ​សម្អាត ឬយកគ្រឿងផ្សំ​ទន់ៗដែលនៅសេលសល់ចេញ​អ្វី។

គ្រឿងផ្សំដែលក្លាសេ

នៅពេលប្រើគ្រឿងផ្សំក្លាសេ ត្រូវប្រាកដថា ទុកអោយរលាយយ៉ាងហោចណាស់ 10 នាទីជាមុនសិន។ ការប្រើប្រាស់គ្រឿងផ្សំក្លាសេ ជួយធ្វើអោយទឹកក្រឡុករបស់អ្នកមានសភាពខាប់ សព្វ និងរសជាតិឈ្ងុយឆ្ងាញ់។

កាកដែលនៅសល់

នៅពេលដែលអ្នក​បាន​ធ្វើ​ទឹក​ក្រឡុក​របស់​អ្នក​រួចរាល់​ហើយ ​អ្វី​ដែល​អ្នក​នៅសល់​គឺ​កាកដែលសល់ពីការក្រឡុក។ សូម​កុំ​បារម្ភ! វាជារឿងធម្មតានោះទេ។ ឧបករណ៍សម្រាប់ធ្វើទឹកក្រឡុកនេះមិនខូចខាតនោះទេ វានៅតែដំណើរការ។

@larigeibfood

រូបមន្តសម្រា​ប់សុខភាពដ៏ល្អ
អានបន្ថែម
webdesign nuc