ទឹកផ្លែប៉ោម ទឹកមើមយ៉េន ទឹកការ៉ុត ក្រៅពីមានរសជាតិឆ្ងាញ់ វាក៏ត្រូវបានគេស្គាល់ថាមានសារធាតុចិញ្ចឹមជាច្រើនប្រភេទ មានជាតិស្ករទាប និងជួយដល់ការបន្សាបជាតិពុលពីថ្លើមបានផងដែរ។

 

ហេតុអ្វីបានជាយើងចូលចិត្តរូបមន្តទឹកផ្លែឈើ ABC នេះ?

ទោះបីជាទឹកការ៉ុតផ្លែប៉ោមមានប្រជាប្រិយភាពខ្លាំងក៏ដោយ ក៏ប៉ុន្តែមើមយ៉េន អាចជាគ្រឿងផ្សំដែលលក្ខណះដោយឡែក។ ពេលខ្លះ គេគិតថាវាមានរសជាតិផ្អែមបន្តិច ឬពេលខ្លះទៀតគេគិតថា វាមានរសជាតិដីទៅវិញ។


អត្ថប្រយោជន៍នៃទឹកផ្លែឈើ ABC

ការគាំទ្រដល់ការបន្សាបជាតិពុលក្នុងរាងកាយ។ មើមយ៉េន ត្រូវបានគេប្រើប្រាស់អស់ជាច្រើនសតវត្សមកហើយ ដើម្បីបន្សាបជាតិពុលពីថ្លើម ដោយវាមានសមត្ថភាពក្នុងការធ្វើឱ្យអង់ស៊ីមសំខាន់ៗមានភាពសកម្ម ក្នុងការធ្វើអោយប្រសើរឡើងនូវដំណើរការសារពាង្គកាយ។ ការផឹកទឹកមើមយ៉េន ជួយបង្កើនកម្រិត nitric oxide នៅក្នុងខ្លួនរបស់អ្នក ហើយតាមការស្រាវជ្រាវបានបង្ហាញថា nitric oxide ជួយបង្កើនលំហូរឈាម ធ្វើអោយមុខងារសួតមានភាពប្រសើរឡើង និងពង្រឹងការកន្ត្រាក់សាច់ដុំកាន់តែល្អ។ ផ្លែការ៉ុត ផ្លែប៉ោម ក្រូចឆ្មា និងមើមយ៉េន សុទ្ធតែមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានវត្តមានក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ។ គ្រឿងផ្សំនៅក្នុងទឹកផ្លែឈើ ABC នេះគឺមិនមានជាតិក្លុយតង់ធម្មជាតិនោះទេ តែសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាម៉ង់ហ្គាណែស ហ្វូឡាត កាល់ស្យូម បេតាការ៉ូទីន និងប៉ូតាស្យូមជាដើម។ វាជួយកាត់បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ុល ជាពិសេស ទឹកការ៉ុត ទឹកក្រូចឆ្មា និងមើមយ៉េន ត្រូវបានគេបង្ហាញថាអាចជួយកាត់បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ុល បង្កើនប្រព័ន្ធការពាររាងកាយ។ វីតាមីន C និងវីតាមីន A ដែលមាននៅក្នុងទឹកក្រូចឆ្មា ការ៉ុត និងមើមយ៉េនសុទ្ធតែអាចជួយដល់មុខងារប្រព័ន្ធភាពស៊ាំរបស់អ្នក។ អ្នក​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​រដូវ​ត្រជាក់ និងការការពារ​ផ្តាសាយ។ ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់។ វាសម្បូរទៅដោយជាតិសរសៃ ហើយការទទួលទានទឹកផ្លែឈើនេះ នៅពេលពោះទទេ អាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងទទួលបានវីតាមីនសម្រាប់ប្រព័ន្ធរាងកាយរបស់អ្នកកាន់តែលឿនជាងមុន។


 

@priscillayee_
 

គន្លឹះសំខាន់ ៖

នៅពេលដែលអ្នកលាងសម្អាតបន្លែរបស់អ្នកអោយបានស្អាតល្អ នោះអ្នកមិនចាំបាច់ចិត ឬបកសំបកដែលសម្បូរសារធាតុចិញ្ចឹមនៃបន្លែជាមើមយ៉េន ចេញនោះទេ។ អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ អំពីមើមយ៉េន ដែលមាននៅក្នុងហាងទំនិញជិតផ្ទះរបស់អ្នកមែន ឬទេ?

មើមយ៉េនក្រហម អាចប្រើប្រាស់សម្រាប់បន្ថែមរសជាតិអោយទឹកផ្លែឈើ ABC អោយកាន់តែឈ្ងុយឆ្ងាញ់។ អ្នកអាចបន្ថែមផ្លែប៉ោម និងទឹកកកបន្តិច ដើម្បីអោយទឹកមើមយ៉េនមានរសជាតិស្រាលជាងមុន។



ការណែនាំ

ទទួលយកការផ្លាស់ប្តូរដ៏គួរអោយកត់សម្គាល់សម្រាប់រាងកាយ និងសុខភាពស្បែករបស់អ្នកជាមួយអត្ថប្រយោជន៍ដ៏សម្បូរបែបនៃទឹកផ្លែឈើ ABC នេះ។

គ្រឿងផ្សំ៖ ផ្លែប៉ោម 1 ផ្លែ មើមយ៉េន 1 ផ្លែ ការ៉ុត 4-5 ផ្លែ

 

 

webdesign nuc
ដាក់ស្លាក: Juice & Cocktail