រដូវក្តៅ និងការ៉េមគឺមានន័យស្ទើរតែដូចគ្នាទៅហើយ។ ប៉ុន្តែប្រសិនបើអ្នកងាយប្រតិកម្មជាមួយទឹកដោះគោ ឬអាហារពីគ្រាប់ធញ្ញជាតិជាដើម កុំបារម្ភអី! ការ៉េមផ្លែឈើ អាចជាជម្រើសដែលអាចជំនួសបាន។ ការ៉េមផ្លែឈើមិនត្រឹមតែជាជម្រើសសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់នូវភាពស្រស់ស្រាយ និងរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។

ជាមួយនឹងម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings របស់អ្នក អ្នកអាចបង្កើតការ៉េមផ្លែឈើ ដោយមិនប្រើប្រាស់ទឹកដោះគោ ហើយមានបំពាក់ឧបករណ៍សម្រាប់ធ្វើការ៉េមមកជាមួយ។

ការ៉េម​ដែលមិនប្រើ​ទឹកដោះគោ​អាចធ្វើចេញពី​ផ្លែឈើក្លាសេ​ស្ទើរតែ​គ្រប់ប្រភេទ ប៉ុន្តែ​ខាងក្រោម​នេះ​ជា​រូបមន្ត ៥ យ៉ាង​ដែល​អាច​ផ្តល់ជាគំនិតអោយ​អ្នក​បាន។ ក្រៅ​ពី​គ្មាន​ជាតិ​ទឹកដោះគោហើយ ពួកវា​ក៏​មានជាតិ​បន្លែ និង​គ្មាន​ជាតិ​ក្លុយតង់នោះទេ។ រូបមន្ត​ទាំងនេះ​គឺ​មានភាពបត់បែន ដូច្នេះ​អ្នក​អាច​លាយបញ្ចូល ​គ្រឿងផ្សំ​តាម​ចំណង់ចំណូលចិតរបស់អ្នក។

 

1. ពីណា កូឡាដា

ការ៉េមបែបលក្ខណៈស្រាក្រឡុកនេះ អាចទទួលទានជាមួយក្រុមគ្រួសាររបស់លោកអ្នកបាន។ ម្នាស់ក្នុងទម្រង់កក ឬក្លាសេនេះពិតជាមានរសជាតិប្លែក ហើយក្លិននៃក្រូចឆ្មាឈ្ងុយតិចៗរឹតតែជួយបង្កើនរសជាតិមួយកម្រិតទៀត។ ដើម្បីទទួលបានរសជាតិឈ្ងុយពីដូង អ្នកអាចបន្ថែមសាច់ដូង ឬខ្ទិះដូងបានផងដែរ។

គ្រឿងផ្សំ
  • ចំណិតម្នាស់ក្លាសេ 2 ពែង
  • ខ្ទិះដូង ½ ពែង
  • ទឹកស៊ីរ៉ូម៉េផល 2ស្លាបព្រា ឬទឹកស៊ីរ៉ូអាកាវ
  • ទឹកក្រូចដែលកៀបរួច
  • ចំណិតសាច់ដូងតូចៗ សម្រាប់លម្អបន្ថែម

ទទួលទានបាន 2 ដង។

ការណែនាំ
  1. ទុក​ម្នាស់​ក្លាសេ​រួច អោយនៅទំនេរ ៥ នាទី​ជាមុនសិន
  2. លាយបញ្ចូលខ្ទិះដូង ទឹកស៊ីរ៉ូ និងទឹកក្រូចឆ្មាក្នុងចាន ឬពែងមួយ (យើងប្រើប្រាស់ពែងទឹកផ្លែឈើ)
  3. ដាក់ប្រអប់កាកបន្លែផ្លែឈើ នៅខាងក្រោមមាត់បង្ហូរទឹករបស់ម៉ាស៊ីនកៀបទឹកផ្លែឈើ រួចបើកគម្របឆ្លាតវៃ
  4. បើកដំណើរការម៉ាស៊ីនកៀបទឹកផ្លែឈើ។ ដាក់បញ្ចូលចំណិតម្នាស់ 2 3 ដុំ និងទឹកខ្ទិះដូងចូលបន្តិច។ បន្តដាក់គ្រឿងផ្សំជាបន្តបន្ទាប់។ ត្រូវប្រាកដថា អ្នកដាក់គ្រឿងផ្សំយឺតៗមួយៗ ជៀសវាងការធ្វើអោយម៉ាស៊ីនជាប់គាំង
  5. បន្ទាប់ពីគ្រឿងផ្សំទាំងអស់ត្រូវបានដាក់រួចរាល់ ទុកអោយម៉ាស៊ីនដំណើរការរយៈពេល 30 វិនាទីបន្ថែម។ បិទម៉ាស៊ីនកៀបទឹកផ្លែឈើ។ បិទ​គម្រប​ឆ្លាតវៃ ​ដើម្បី​ការពារ​ការ​ហូរចេញ

  6. ច្របល់​ការ៉េម​ដែល​បានធ្វើ​រួច​ជាមួយ​ស្លាបព្រា ​ដើម្បី​ផ្សំ​រសជាតិអោយបានសព្វល្អ
  7. សូមរីករាយជាមួយការ៉េមទន់ល្មើយដ៏មានរសជាតិ ឬអាចរក្សាទុកនៅក្នុងប្រអប់ក្លាសេដើម្បីទទួលទាននៅពេលក្រោយបាន។ ដាក់រក្សាទុកយ៉ាងតិច 4 ម៉ោង។​ នៅពេលយកមកទទួលទាន សូមដាក់វាអោយទន់បន្តិចមុនពេលទទួលទាន។ អ្នកអាចដាក់បន្ថែមជាមួយសាច់ដូងឈូស តាមចំណង់ចំណូលចិត្ត។

 

 

2. ផ្លែឈឺរីខ្មៅ

ការ៉េមឈររីខ្មៅគឺមានភាពពេញនិយមខ្លាំងនារដូវក្តៅ ដោយសារតែហេតុផលដ៏ល្អមួយ។ ត្រូវបានគេស្គាល់ផងដែរថាជាផ្លែឈររីខ្មៅដ៏ផ្អែម ជាពិសេសផ្លែឈររីទុំគឺមានរសជាតិផ្អែមបែបនេះ។ គេអាចបន្ថែមបន្ទះសូកូឡាបានតាមចំណង់ចំណូលចិត្ត ប៉ុន្តែគេអាចបន្ថែមគ្រឿងផ្សំជាច្រើនផ្សេងៗទៀត ដើម្បីបង្កើនរសជាតិមួយកម្រិតទៀត។

គ្រឿងផ្សំ
  • ផ្លែឈររីក្លាសេ 1 ⅓ ពែង
  • ចេកក្លាសេ 2 ពែង ដែលហាន់ជាចំណិត
  • ខ្ទិះដូង ½ ពែង
  • ទឹកក្រូចឆ្មា 1 ស្លាបព្រា
  • វ៉ានីឡា 1 ស្លាបព្រា
  • អំបិលមួយចិប
  • បន្ទះសូកូឡា 1 ពែងតូច

ទទួលទានបាន 2 ដង។

ការណែនាំ
  1. ទុកគ្រឿងផ្សំ អោយនៅទំនេរ 5 នាទី​ជាមុនសិន
  2. លាយបញ្ចូលខ្ទិះដូង ទឹកសេរ៉ូ ទឹកក្រូចឆ្មា វ៉ានីឡា និងអំបិលក្នុងចាន ឬពែងមួយ (យើងប្រើប្រាស់ពែងទឹកផ្លែឈើ)
  3. ដាក់ប្រអប់កាកបន្លែផ្លែឈើ នៅខាងក្រោមមាត់បង្ហូរទឹករបស់ម៉ាស៊ីនកៀបទឹកផ្លែឈើ រួចបើកគម្របឆ្លាតវៃ
  4. បើកដំណើរការម៉ាស៊ីនកៀបទឹកផ្លែឈើ។ បន្ថែមផ្លែឈឺរីមួយចំនួន ចេកមួយដុំ ទឹកខ្ទិះដូង និងស្លឹកជីអង្កាមបន្តិច។ ដាក់គ្រឿងផ្សំនីមួយៗជាបន្តបន្ទាប់។ ត្រូវប្រាកដថា អ្នកដាក់គ្រឿងផ្សំយឺតៗមួយៗ ជៀសវាងការធ្វើអោយម៉ាស៊ីនពិបាកដំណើរការ។
  5. បន្ទាប់ពីគ្រឿងផ្សំទាំងអស់ត្រូវបានដាក់រួចរាល់ ទុកអោយម៉ាស៊ីនដំណើរការរយៈពេល 30 វិនាទីបន្ថែម។ បិទម៉ាស៊ីនកៀបទឹកផ្លែឈើ។ បិទ​គម្រប​ឆ្លាតវៃ ​ដើម្បី​ការពារ​ការ​ហូរចេញ
  6. ច្របល់​ការ៉េម​ដែល​បានធ្វើ​រួច​ជាមួយ​ស្លាបព្រា ​ដើម្បី​អោយ​រសជាតិចូលគ្នាសព្វល្អ។ បន្ថែមជាមួយបន្ទះ ឬដុំសូកូឡា។
  7. សូមរីករាយជាមួយការ៉េមទន់ល្មើយដ៏មានរសជាតិ ឬអាចរក្សាទុកនៅក្នុងប្រអប់ក្លាសេដើម្បីទទួលទាននៅពេលក្រោយបាន។ ដាក់រក្សាទុកយ៉ាងតិច 4 ម៉ោង។​ នៅពេលយកមកទទួលទាន សូមដាក់វាអោយទន់បន្តិចមុនពេលទទួលទាន។ អ្នកអាចដាក់បន្ថែមជាមួយសាច់ដូងឈូស តាមចំណង់ចំណូលចិត្ត។

 

 

3. ការ៉េមផ្លែប័រជាមួយស្លឹកជីអង្កាម

ផ្លែបឺរ មើលទៅដូចជាមិនសូវទំនងក្នុងការធ្វើការ៉េមនោះទេ ក៏ប៉ុន្តែការធ្វើការ៉េមផ្លែផ្លែបឺរគឺមានពិតមែន។ ជាតិផ្អែមបែបធម្មជាតិពីផ្លែបឺរនេះ អាចធ្វើអោយជាអង្អែម ឬការ៉េមដ៏មានសភាពខាប់ម៉ដ្ឋល្អ ជាមួយរសជាតិដ៏ស្រាលស្រទន់។ វាក៏មានលក្ខណះពណ៌បៃតងពីធម្មជាតិផងដែរ។

អ្នកអាចប្រើប្រាស់ទាំងជីអង្កាមស្រស់ ឬទឹកជីអង្កាមនៅក្នុងរូបមន្តនេះបានផងដែរ។ សូមចំណាំថារសជាតិរបស់វានឹងមានភាពប្រែប្រួលរវាងជីអង្កាមស្រស់ ឬទឹកជីអង្កាមដែលបានចម្រាញ់ ដោយ- mintជីអង្កាមស្រស់មានក្លិនក្រអូបស្រស់ជាង។ 

គ្រឿងផ្សំ
  • ផ្លែបឺរទុំ 1 ផ្លែ ហាន់ជាដុំៗ ហើយដាក់ក្លាសេ
  • ចេកទុំ 1 ផ្លែ ហាន់ជាចំណិតៗ ហើយដាក់ក្លាសេ
  • ខ្ទិះដូង ⅓ ពែង
  • ទឹកសេរ៉ូម៉េផលសុទ្ធ ឬសេរ៉ូអាកាវ 2 ស្លាបព្រា
  • ទឹកក្រូចឆ្មាច្របាច់ស្រស់ 2 ស្លាបព្រា
  • ស្លឹកជីអង្កាមធំ 3 ឬទឹកជីអង្កាមចម្រាញ់ 1 ស្លាបព្រា
  • អំបិលមួយចិប
  • បន្ទះ ឬដុំសូកូឡាខ្នាតតូចៗ

ទទួលទានបាន 2 ដង។

ការណែនាំ
  1. ទុកគ្រឿងផ្សំ អោយនៅទំនេរ 5 នាទី​ជាមុនសិន
  2. លាយបញ្ចូលខ្ទិះដូង ទឹកសេរ៉ូ ទឹកក្រូចឆ្មា ទឹកជីអង្កាម និងអំបិលក្នុងចាន ឬពែងមួយ (យើងប្រើប្រាស់ពែងទឹកផ្លែឈើ)
  3. ដាក់ប្រអប់កាកបន្លែផ្លែឈើ នៅខាងក្រោមមាត់បង្ហូរទឹករបស់ម៉ាស៊ីនកៀបទឹកផ្លែឈើ រួចបើកគម្របឆ្លាតវៃ
  4. បើកដំណើរការម៉ាស៊ីនកៀបទឹកផ្លែឈើ។ បន្ថែមផ្លែបឺរមួយដុំ ចេកមួយដុំ ទឹកខ្ទិះដូងបន្តិច និងស្លឹកជីអង្កាមបន្ថែម។ ដាក់គ្រឿងផ្សំនីមួយៗជាបន្តបន្ទាប់។ ត្រូវប្រាកដថា អ្នកដាក់គ្រឿងផ្សំយឺតៗមួយៗ ជៀសវាងការធ្វើអោយម៉ាស៊ីនពិបាកដំណើរការ។
  5. បន្ទាប់ពីគ្រឿងផ្សំទាំងអស់ត្រូវបានដាក់រួចរាល់ ទុកអោយម៉ាស៊ីនដំណើរការរយៈពេល 30 វិនាទីបន្ថែម។ បិទម៉ាស៊ីនកៀបទឹកផ្លែឈើ និងបិទ​គម្រប​ឆ្លាតវៃ​ដើម្បី​ការពារ​ការ​ហូរចេញ។
  6. ច្របល់​ការ៉េម​ដែល​បានធ្វើ​រួច ​ជាមួយ​ស្លាបព្រាដើម្បី​អោយ​រសជាតិចូលគ្នាបានសព្វល្អ។ បន្ថែមជាមួយបន្ទះ ឬដុំសូកូឡាដើម្បីបង្កើនសោភ័ណភាព។
  7. សូមរីករាយជាមួយការ៉េមទន់ល្មើយដ៏មានរសជាតិ ឬអាចរក្សាទុកនៅក្នុងប្រអប់ក្លាសេដើម្បីទទួលទាននៅពេលក្រោយ។ ដាក់រក្សាទុកយ៉ាងតិច 4 ម៉ោង។​ នៅពេលយកមកទទួលទាន សូមដាក់វាអោយទន់បន្តិច មុនពេលទទួលទាន។ អ្នកអាចដាក់បន្ថែមជាមួយសាច់ដូងឈូស តាមចំណង់ចំណូលចិត្តរបស់អ្នក។

 

 

4. នំប៊ឺររសជាតិសណ្តែកដី

រូបមន្តមួយនេះ គឺសម្រាប់អ្នកស្រលាញ់នំប៊ឺររសជាតិសណ្តែកដីទាំងអស់គ្នា។ យើង​បាន​ប្រើ​ប៊ឺ​អាល់​ម៉ុ​ន ប៉ុន្តែ​គ្រាប់ធញ្ញជាតិ ឬ​ប៊ឺ​សណ្តែងដីផ្សេងទៀតក៏អាចធ្វើបានដែរ។ ការ៉េមដែលមិនប្រើទឹកដោះគោនេះ មានរសជាតិសូកូឡា - កុំប្រាប់ថា យើងមិនបានប្រាប់មុនណា ហាហា។

គ្រឿងផ្សំ
  • ប៊ឺ 4 ស្លាបព្រា
  • ចេកទុំ 2 ផ្លែ ហាន់ជាបន្ទះៗ
  • ទឹកខ្ទិះដូង ½ ពែង
  • ម្សៅកាកាវ 2 ស្លាបព្រា
  • ទឹកវ៉ានីឡាចម្រាញ់ 1 ស្លាបព្រា
  • អំបិលមួយចិប
  • បន្ទះ ឬដុំសូកូឡាខ្នាតតូចៗ

ទទួលទានបាន 2 ដង។

ការណែនាំ
  1. ទុកគ្រឿងផ្សំ អោយនៅទំនេរ 5 នាទី​ជាមុនសិន
  2. លាយបញ្ចូលគ្នានូវខ្ទិះដូង ប៊ឺសណ្តែកដី ម្សៅកាកាវ វ៉ានីឡា និងអំបិលក្នុងចាន ឬពែងមួយ (យើងប្រើប្រាស់ពែងទឹកផ្លែឈើ)
  3. ដាក់ប្រអប់កាកបន្លែផ្លែឈើ នៅខាងក្រោមមាត់បង្ហូរទឹករបស់ម៉ាស៊ីនកៀបទឹកផ្លែឈើ រួចបើកគម្របឆ្លាតវៃ
  4. បើកដំណើរការម៉ាស៊ីនកៀបទឹកផ្លែឈើ។ បន្ថែមចំណិតចេកមួយចំនួន និងទឹកខ្ទិះដូងបន្តិច។ ដាក់គ្រឿងផ្សំនីមួយៗជាបន្តបន្ទាប់។ ត្រូវប្រាកដថា អ្នកដាក់គ្រឿងផ្សំយឺតៗមួយៗ ជៀសវាងការធ្វើអោយម៉ាស៊ីនពិបាកដំណើរការ។
  5. បន្ទាប់ពីគ្រឿងផ្សំទាំងអស់ត្រូវបានដាក់រួចរាល់ ទុកអោយម៉ាស៊ីនដំណើរការរយៈពេល 30 វិនាទីបន្ថែម។ បិទម៉ាស៊ីនកៀបទឹកផ្លែឈើ និងបិទ​គម្រប​ឆ្លាតវៃ​ដើម្បី​ការពារ​ការ​ហូរចេញ។
  6. ច្របល់​ការ៉េម​ដែល​បានធ្វើ​រួច ​ជាមួយ​ស្លាបព្រាដើម្បី​អោយ​រសជាតិចូលគ្នាបានសព្វល្អ។ បន្ថែមជាមួយបន្ទះ ឬដុំសូកូឡាដើម្បីបង្កើនសោភ័ណភាព។
  7. សូមរីករាយជាមួយការ៉េមទន់ល្មើយដ៏មានរសជាតិ ឬអាចរក្សាទុកនៅក្នុងប្រអប់ក្លាសេដើម្បីទទួលទាននៅពេលក្រោយ។ ដាក់រក្សាទុកយ៉ាងតិច 4 ម៉ោង។​ នៅពេលយកមកទទួលទាន សូមដាក់វាអោយទន់បន្តិច មុនពេលទទួលទាន។ អ្នកអាចដាក់បន្ថែមជាមួយសាច់ដូងឈូស តាមចំណង់ចំណូលចិត្តរបស់អ្នក។

 

5. ការ៉េមបឺរីស្វាយ

អ្នក​ត្រូវ​ការ​គ្រឿងផ្សំ​តែ​ពីរ​មុខ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​ការ៉េម​ស្វាយបែប​ត្រូពិចមួយ​នេះ។ ការរួមផ្សំគ្នានៃផ្លែស្វាយ និងផ្លែបឺរី នឹងបង្កើតនូវបរិមាណដ៏ត្រឹមត្រូវនូវរសជាតិផ្អែម និងពណ៌ដ៏ស្រស់ស្អាតសម្រាប់ការជួបជុំនាពេលថ្ងៃលិចរបស់អ្នក។

គ្រឿងផ្សំ
  • ផ្លែស្វាយក្លាសេ 2 ពែង
  • ផ្លែស្ត្របឺរី ឬផ្លែស្ត្របឺរី 2 ពែង

ទទួលទានបាន 2 ដង។

ការណែនាំ
  1. ទុកគ្រឿងផ្សំ អោយនៅទំនេរ 5 នាទី​ជាមុនសិន
  2. ដាក់ប្រអប់កាកបន្លែផ្លែឈើ នៅខាងក្រោមមាត់បង្ហូរទឹករបស់ម៉ាស៊ីនកៀបទឹកផ្លែឈើ រួចបើកគម្របឆ្លាតវៃ
  3. បើកដំណើរការម៉ាស៊ីនកៀបទឹកផ្លែឈើ។ បន្ថែមផ្លែស្វាយមួយចំណិត និងផ្លែប៊ែរីមួយចំនួន។ ដាក់គ្រឿងផ្សំនីមួយៗជាបន្តបន្ទាប់។ ត្រូវប្រាកដថា អ្នកដាក់គ្រឿងផ្សំយឺតៗមួយៗ ជៀសវាងការធ្វើអោយម៉ាស៊ីនពិបាកដំណើរការ។
  4. បន្ទាប់ពីគ្រឿងផ្សំទាំងអស់ត្រូវបានដាក់រួចរាល់ ទុកអោយម៉ាស៊ីនដំណើរការរយៈពេល 30 វិនាទីបន្ថែម។ បិទម៉ាស៊ីនកៀបទឹកផ្លែឈើ និងបិទ​គម្រប​ឆ្លាតវៃ​ដើម្បី​ការពារ​ការ​ហូរចេញ។
  5. ច្របល់​ការ៉េម​ដែល​បានធ្វើ​រួច ​ជាមួយ​ស្លាបព្រាដើម្បី​អោយ​រសជាតិចូលគ្នាបានសព្វល្អ។ បន្ថែមជាមួយបន្ទះ ឬដុំសូកូឡាដើម្បីបង្កើនសោភ័ណភាព។
  6. សូមរីករាយជាមួយការ៉េមទន់ល្មើយដ៏មានរសជាតិ ឬអាចរក្សាទុកនៅក្នុងប្រអប់ក្លាសេដើម្បីទទួលទាននៅពេលក្រោយ។ ដាក់រក្សាទុកយ៉ាងតិច 4 ម៉ោង។​ នៅពេលយកមកទទួលទាន សូមដាក់វាអោយទន់បន្តិច មុនពេលទទួលទាន។ អ្នកអាចដាក់បន្ថែមជាមួយសាច់ដូងឈូស តាមចំណង់ចំណូលចិត្តរបស់អ្នក។

ចង់ទទួលបានរូបមន្ត និងការណែនាំថ្មីៗមែនទេ ? សូមធ្វើការចុះឈ្មោះជាមួយអ៊ីម៉ែលរបស់យើងខ្ញុំ ដើម្បីទទួលបានព៌ត័មាន និងប្រម៉ូសិនថ្មីៗបន្ថែមទៀត។

webdesign nuc