តើអ្នកជាមនុស្សដែលពិបាកញ៉ាំបន្លែមែនទេ? ប្រហែលជាអ្នកមិនចូលចិត្តរសជាតិរបស់វាមែនទេ ប៉ុន្តែអ្នកនៅតែចង់បានសារធាតុចិញ្ចឹមសម្រាប់រាងកាយ។ កុំបារម្ភ យើងមានដំណោះស្រាយហើយ! នៅក្នុងការបង្ហាញនេះ យើងនឹងប្រាប់អ្នកពីរបៀបដែលម៉ាស៊ីនកៀបទឹកផ្លែឈើអាចផ្លាស់ប្តូរការទទួលបន្លែរបស់អ្នក ដោយធ្វើអោយវាមានរសជាតិឆ្ងាញ់ និងកាន់តែងាយស្រួល។

 

ស្វែងយល់ពីឥទ្ធិពលរបស់ម៉ាស៊ីនកៀបទឹកផ្លែឈើដែលដំណើរការបែបយឺតៗ

 

@kirilova8

 

នៅពេលដែលអ្នកត្រូវការអត្ថប្រយោជន៍ជាច្រើនពីការទទួលទានបន្លែរបស់អ្នកនោះ ការកៀបទឹកផ្លែឈើបែបយឺតៗគឺជាជម្រើសដ៏ល្អរបស់អ្នក។ មិនដូចទៅនឹងម៉ាស៊ីនកៀបទឹកផ្លែឈើធម្មតានោះទេ ម៉ាស៊ីនទឹកផ្លែឈើដំណើរការយឺតៗ ធ្វើការកៀប នឹងកិនដោយមានភាពថ្មមៗ ជាមួយការរក្សាបាននូវសារធាតុចិញ្ចឹមអោយនៅបានល្អ និងមិនមានការធ្វើអុកស៊ីតកម្មនោះទេ។ នេះមានន័យថាអ្នកនឹងទទួលបានទឹកផ្លែឈើដែលសំបូរទៅដោយវីតាមីន អង់ស៊ីម និងសារធាតុរ៉ែ ជាមួយរសជាតិឆ្ងាញ់ដ៏ឈ្ងុយឆ្ងាញ់!

 

ការជ្រើសរើសគ្រឿងផ្សំដ៏ត្រឹមត្រូវ

 

 

ប្រសិនបើអ្នកមិនធ្លាប់ទទួលទានរសជាតិបន្លែនោះទេ វាជាការល្អបំផុតដើម្បីចាប់ផ្តើមជាមួយរសជាតិដែលស្រដើង និងស្រាលជាង។ ត្រសក់ ការ៉ុត និងស្ពៃខៀវ គឺជាជម្រើសដ៏ល្អសម្រាប់អ្នកចាប់ផ្តើមដំបូង។ វាមានរសជាតិ​ឈ្ងុយឆ្ងាញ់ ហើយ​ពេល​ផ្សំ​ជាមួយ​គ្រឿង​ផ្សំ​ផ្សេង​ទៀត វា​កាន់តែ​ឆ្ងាញ់ថែមទៀត​។ សូមណែនាំនូវរសជាតិដែលខ្លាំងជាងមុនដូចជា ខាត់ណា សេលីរី ឬមើមយ៉េនជាដើម។

 

ការលាយបញ្ចូលគ្នារវាងបន្លែ ​និងផ្លែឈើ

 

 

ដើម្បីធ្វើអោយទឹកបន្លែស្រស់របស់អ្នកកាន់តែមានរសជាតិឆ្ងាញ់ សូមបន្ថែមផ្លែឈើមួយចំនួនដូចជាផ្លែប៉ោម ក្រូច និងម្នាស់ជាដើម ដែលពួកវានឹងជួយបន្ថែមភាពផ្អែមពីធម្មជាតិ ធ្វើអោយមានតុល្យភាពរសជាតិ និងធ្វើអោយទឹកផ្លែឈើកាន់តែទាក់ទាញ។ សាកល្បងជាមួយការរួមផ្សំផ្សេងៗគ្នាដូចជា ផ្លែប៉ោម និងការ៉ុត ឬម្នាស់ និងស្ពៃខ្មៅ ឬក្រូច និងមើមយ៉េនជាដើម រហូតទាល់តែអ្នករកឃើញការបញ្ចូលគ្នាដ៏ល្អមួយ។

 

ពិសោធន៍ជាមួយឧបករណ៍បង្កើនរសជាតិ

 

@gosiazaparatem

បើអ្នកមិនមែនជាអ្នកចូលចិត្តបន្លែដែលមានរសជាតិខ្លាំងពេកទេ កុំបារម្ភ! អ្នកអាចបង្កើនរសជាតិនៃទឹកផ្លែឈើរបស់អ្នកដោយបន្ថែមគ្រឿងផ្សំដូចជាខ្ញី ក្រូចឆ្មា ឬជីអង្កាមជាដើម។ ការបន្ថែមទាំងនេះមិនត្រឹមតែធ្វើអោយទឹកផ្លែឈើរបស់អ្នកកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍បន្ថែមចំពោះសុខភាពផងដែរ។ ឧទាហរណ៍ ខ្ញីអាចជួយដល់ការរំលាយអាហារ ស្របពេលដែលក្រូចឆ្មាជួយបន្ថែមនូវភាពស្រើបស្រាល។

 

ចាប់ផ្តើមជាមួយបរិមាណតិចៗ

ប្រសិនបើអ្នកទើបចាប់ផ្តើមទទួលទានទឹកបន្លែ អ្នកអាចសាកល្បងជាមួយបរិមាណតិចៗ ហើយបង្កើនបន្តិចម្តងៗ រហូតទាល់តែអ្នកស៊ាំនឹងវា។ អ្នកអាចទទួលទានមួយកែវជាមួយអាហារពេលព្រឹក ឬជាមួយអាហារសម្រន់ពេលរសៀលបានផងដែរ។ ពិតមែនហើយ! អ្នកប្រហែលជាអាចចាប់ផ្តើមទទួលទានទឹកផ្លែឈើដ៏ល្អសម្រាប់សុខភាពបានកាន់តែច្រើន។ ជាមួយនឹងម៉ាស៊ីនកៀបទឹកផ្លែឈើដំណើរការបែបយឺត អ្នកអាចផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកជាមួយនឹងបន្លែបាន ហើយពួកគេនឹងក្លាយជាផ្នែកដ៏សំខាន់នៃរបបអាហាររបស់អ្នក។

ជាមួយការធ្វើតាមគន្លឹះ និងយុទ្ធសាស្ត្រដែលបានបង្ហាញនៅក្នុងអត្ថបទនេះ អ្នកនឹងក្លាយទៅជាអ្នកស្រលាញ់ទឹកផ្លែឈើ ជាមួយកាតទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើនបំផុត។ តោះ! ហេតុអ្វី មិនសាកល្បងធ្វើទឹកបន្លែជាមួយម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings ដើម្បីទទួលបាននូវសុខភាពល្អ និងភាពរីករាយ?

 

របៀបណែនាំកូន​ៗរបស់លោកអ្នកអោយចាប់ផ្តើមទទួលទានទឹកផ្លែឈើ

ប្រសិនបើអ្នកគឺជាឪពុកម្តាយ អ្នកប្រហែលជាមានអារម្មណ៍ថា ការណែនាំអោយកូនៗរបស់អ្នក ទទួលទានអាហារដែលល្អសម្រាប់សុខភាព ពេលខ្លះក៏អាចជាបញ្ហាប្រឈមមួយផងដែរ។ វិធីសាស្ត្រមួយដើម្បីលើកទឹកចិត្តអោយកូនរបស់អ្នក ចាប់ផ្តើមទទួលទានបន្លែ និងផ្លែឈើអោយបានច្រើន គឺការណែនាំអោយពួកគេទទួលទានទឹកផ្លែឈើ។ ទឹកផ្លែឈើ មិនត្រឹមតែមានរស់ជាតិឆ្ងាញ់ និងស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចជួយទ្រទ្រង់ដល់ការលូតលាស់ និងការអភិវឌ្ឍន៍របស់កូនអ្នក។ នេះគែជាគន្លឹះ និងតិចនិចខ្លះៗដើម្បីធ្វើអោយកូនតូចរបស់អ្នករីករាយជាមួយទឹកផ្លែឈើ និងការទទួលទានអាហារដែលល្អសម្រាប់សុខភាព។

 

ធ្វើវាអោយរីករាយ

 

@meet.the.mascios

ក្មេងៗចូលចិត្តអ្វីដែលសប្បាយ និងភាពរីករាយ ដូច្នេះហេតុអ្វីមិនប្រែក្លាយទឹកផ្លែឈើ ទៅជាភាពសប្បាយរីករាយ? ណែនាំអោយកូនរបស់អ្នកអាចជ្រើសរើសផ្លែឈើ និងបន្លែដែលពួកគេចង់បាន។ អ្នកអាចអោយពួកគេចូលរួម ក្នុងការកៀបទឹកផ្លែឈើជាមួយអ្នក ដោយបង្កើតភាពរីករាយ ការប្រើប្រាស់ទុយយោចម្រុះពណ៌ និងការប្រើប្រាស់កែវប្លែកៗជាដើម។

 

ចាប់ផ្តើមពីចំណុចតូច

@jeesitssarah

ប្រសិនបើកូនរបស់អ្នកនៅមានភាពស្ទាក់ស្ទើរក្នុងការទទួលទានទឹកផ្លែឈើ សូមចាប់ផ្តើមជាមួយការទទួលទានក្នុងបរិមាពតិចតួចជាមុនសិន។ អ្នកក៏អាចលាយទឹកជាមួយទឹក ឬភេសជ្ជៈដែលពួកគេចូលចិត្តបានដែរ ដើម្បីបន្ថយរសជាតិ និងបំបាត់ក្លិនមាត់បានផងដែរ។

 

ពិសោធន៍ជាមួយរសជាតិ

 

@hasztag_mam

ទឹកបន្លែ អាចកៀបជាមួយនឹងផ្លែឈើ និងបន្លែជាច្រើនផ្សេងទៀត ដូច្នេះកុំបារម្មណ៍ក្នុងការសាកល្បងជាមួយការលាយរសជាតិផ្សេងៗគ្នា។ សាកល្បងបន្ថែមទឹកក្រូចឆ្មារ ឬទឹកសូដា ដើម្បីដាស់អារម្មណ៍ ឬលាយជាមួយខ្ញីសម្រាប់រសជាតិហឹរបន្ថែម។

 

អប់រំពួកគេ

 

@winnieechia

ក្មេងៗចង់ស្វែងយល់ពីធម្មជាតិខ្លាំងណាស់ ដូច្នេះសូមអប់រំពួកគេអំពីអត្ថប្រយោជន៍សុខភាពនៃទឹកបន្លែ និងផ្លែឈើ។ ពន្យល់ពីវិធីដែលសារធាតុចិញ្ចឹមនៅក្នុងទឹកផ្លែឈើ ជួយដល់រាងកាយរបស់ពួកគេលូតលាស់រឹងមាំ និងមានសុខភាពល្អ ដោយលើកទឹកចិត្តពួកគេអោយសាកល្បងទទួលទាបផ្លែឈើ និងបន្លែថ្មីៗដើម្បីទទួលបានសារធាតុចិញ្ចឹមផ្សេងៗជាច្រើន។

 

ណែនាំជាមួយឧទាហរណ៍ជាក់ស្តែង

 

@hasztag_mam

ក្មេងៗតែងតែយកគំរូតាមអាកប្បកិរិយារបស់ឪពុកម្តាយពួកគេ ដូច្នេះ សូមណែនាំដោយឧទាហរណ៍ និងធ្វើអោយទឹកបន្លែ ផ្លែឈើក្លាយជាផ្នែកនៃរបបអាហាររបស់អ្នក។ បង្ហាញកូនរបស់អ្នកថា ការញ៉ាំអាហារដែលល្អសម្រាប់សុខភាព ពិតជាមានសារៈសំខាន់សម្រាប់អ្នក ហើយពួកគេនឹងយកគំរូតាម។ សរុបសេចក្តីមក ទឹកបន្លែ ផ្លែឈើអាចជាមធ្យោបាយដ៏ល្អមួយ ដើម្បីធ្វើអោយកូនរបស់អ្នករីករាយជាមួយ ការញ៉ាំអាហារដែលល្អសម្រាប់សុខភាព ។

តាមរយៈការបង្កើតភាពសប្បាយរីករាយ ចាប់ផ្តើមពីចំណុចតូចៗ ការសាកល្បងរសជាតិ ការកៀបបន្លែ អប់រំពួកគេជាឧទាហរណ៍ផ្សេងៗ អ្នកអាចជួយកូនរបស់អ្នកអោយមានចំណង់ជាមួយបន្លែ និងផ្លែឈើដែលមានជីវជាតិ។

ដូច្នេះ ហេតុអ្វីមិនសាកល្បងធ្វើទឹកបន្លែ ផ្លែឈើជាមួយកូនតូចរបស់អ្នកថ្ងៃនេះ?

 
 
 
 

Instagra
 
 
 
 
 
 
 
 
 
 
 

Kuvings Germany(@kuvingsgerma

webdesign nuc