តើអ្នកអាចធ្វើអ្វីបានជាមួយកាកបន្លែផ្លែឈើដែលនៅសល់ពីការកៀបទឹកផ្លែឈើ? វា​ជា​សំណួរ​ដែលត្រូវបានសួរដូចគ្នា​ ទាំង​អ្នក​ចាប់ផ្តើម​ដំបូង និង​អ្នក​ជំនាញ​ផងដែរ​។ ដើម្បីផ្តល់នូវភាពច្នៃប្រឌិតមួយចំនួន យើងបានប្រមូលផ្តុំនូវការចែករំលែកអំពីការប្រើប្រាស់កាកផ្លែឈើ និងរូបមន្តមួយចំនួន ដាក់បញ្ចូលទៅក្នុងការបង្ហាញខាងក្រោមនេះ។

ទឹកផ្លែឈើមានជាតិសរសៃ ដែលបន្ថយកូឡេស្តេរ៉ុល និងអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀត។ កាកបន្លែផ្លែឈើមានជាតិសរសៃដែលមិនរលាយបាន ហើយអាចបន្ថែមបរិមាណដល់លាមករបស់អ្នក។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ចង់​បោះ​ចោលកាកផ្លែឈើដែលនៅសល់នោះទេ គ្រាន់​តែ​រក្សាទុក​នៅ​ក្នុង​ទូរ​ទឹកកក​រហូត​ដល់​អ្នកចង់ទទួលទាន និងចង់បង្កើតនូវរូបមន្តច្នៃ​ប្រឌិត​ផ្សេងៗ។ ប្រសិនបើអ្នកមានគំនិតផ្សេង ដែលអ្នកអាចធ្វើជាមួយកាកទាំងនេះ អ្នកអាចចែករំលែកវាជាមួយពួកយើងនៅលើ Facebook Instagram បានផងដែរ។

 

 

 

 

 

data-mce-src = "https://cdn.shopify.com/s/files/1/0668/1447/6533/files/blog_pulp_img_01_480x480.webp?v=1699353718"

រូបភាពដោយ Becky តាមរយៈ Love to be in the Kitchen

1. នំបុ័ង និងនំមូហ្វីន

នេះគឺជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការប្រើប្រាស់កាកផ្លែឈើឡើងវិញ។ នំប៉័ងកាកផ្លែឈើនិងនំមូហ្វីនផ្តល់នូវសម្រាប់អាហារសម្រន់ដ៏ល្អសម្រាប់សុខភាព ល្អសម្រាប់ពេលធ្វើដំណើរ ឬអាហារពេលព្រឹកដែលត្រូវការភាពរហ័ស។

នំមូហ្វីន គឺល្អបំផុតសម្រាប់កុមារ ជាពិសេសប្រសិនបើអ្នកត្រូវការលាក់បន្លែរបស់ពួកគេ! ពួកវាមានប្រសិទ្ធភាពបំផុតជាមួយការ៉ុត ឬផ្លែឈើ ប៉ុន្តែអ្នកក៏អាចបង្កើតវាជាមួយកាកផ្លែឈើណាមួយដែលអ្នកមានផងដែរ។

រូបមន្តនំមូហ្វីនពីកាកផ្លែឈើ
រូបមន្តនំប៉័ងពីកាកផ្លែឈើ

 

data-mce-src = "https://cdn.shopify.com/s/files/1/0668/1447/6533/files/blog_pulp_img_02_480x480.webp?v=1699353718"

រូបភាពដោយ Lexi តាមរយៈ Crowded Kitchen

  

2. បង្អែម

កាកនៃទឹកដោះគោអាល់ម៉ុន ទឹកការ៉ុត ទឹកផ្លែឈើ និងទឹកមើមយ៉េនជាដើម អាចផ្តល់សំណើម និងជាបន្លែដ៏ល្អសម្រាប់សុខភាព នៅក្នុងបង្អែមមួយចាន។

រូបមន្តបង្អែមពីកាកផ្លែឈើ

 

data-mce-src = "https://cdn.shopify.com/s/files/1/0668/1447/6533/files/blog_pulp_img_03_480x480.webp?v=1699353718"

រូបភាពដោយ Allyson Willis តាមរយៈ Reclaiming Yesterday

 

 

3. បន្ទះនំស្រួយ

ទទួលទានបន្លែស្រស់ដោយដុតនំ ឬប្រែក្លាយកាកបន្លែទៅជាបន្ទះនំស្រួយ។ វាជាវិធីមួយផ្សេងទៀតដើម្បីទទួលទាននំស្រួយបន្ទះដ៏ល្អសម្រាប់សុខភាព។ រូបមន្តកាកផ្លែឈើប្រភេទនេះ គឺជាជម្រើសដ៏ល្អ ប្រសិនបើអ្នកមិនដឹងថា ត្រូវធ្វើអ្វីជាមួយកាកបន្លែផ្លែឈើ។

រូបមន្តនំស្រួយពីកាកទឹកផ្លែឈើ
រូបមន្តទឹកជ្រលក់នំស្រួយ

 

data-mce-src = "https://cdn.shopify.com/s/files/1/0668/1447/6533/files/blog_pulp_img_04_480x480.webp?v=1699353721"

រូបភាពដោយ Lexi តាមរយៈ Crowded Kitchen

 

 

4. ប្រហិតបន្លែ និងនំចៀន

ប្រែក្លាយកាកផ្លែឈើដែលនៅសល់ពីទឹកផ្លែឈើ អោយក្លាយជាអាហារពេលរាត្រីដ៏ឈ្ងុយឆ្ងាញ់! នំប៊ឺគឺពីកាកបន្លែ ​និងប្រហិតបង្កើតបានជាអាហារដ៏មានរសជាតិ។ នំចៀនបែបស្រួយធ្វើចេញពីបន្លែ ចានបាយ សាឡាត់ និងជាច្រើនផ្សេងទៀត។

រូបមន្តប្រហិតពីកាកបន្លែ
រូបមន្តនំចៀនពីកាកផ្លែឈើ

 

រូបភាពដោយការិយាល័យកណ្តាលក្រុមហ៊ុន Kuvings

 

 

5. នំបន្ទះសណ្តែកដី និងគ្រាប់ធញ្ញជាតិ

ក្មេងៗ និងយុវវ័យគឺចូលចិត្តញាំអាហារសម្រន់ដែលធ្វើពីកាកអាល់ម៉ុន និងគ្រាប់ធញ្ញជាតិខ្លាំងណាស់

នំបន្ទះសណ្តែកដី និងគ្រាប់ធញ្ញជាតិ

     

    6. ទឹកស៊ុប និងទឹកជ្រលក់

    ស៊ុប ឬទឹកជ្រលក់ប៉ាស្តាដែលមួយស្លាបព្រាប៉ុណ្ណោះ អាចបង្កើនរសជាតិ និងជាតិសរសៃសម្រាប់ម្ហូបអាហាររបស់អ្នកបាន។

    រូបមន្តទឹកស៊ុប និងទឹកជ្រលក់ធ្វើពីកាកផ្លែឈើ

       

       

       

       

      7. នំផេនខេក និងនំពុម្ភ

      ភ្ញាក់ពីគេងជាមួយនឹងទឹកផ្លែឈើដ៏ស្រស់ស្រាយមួយកែវ និងនំផេនខេក ឬនំពុម្ភមួយចានសម្រាប់ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក។ នេះគឺជាជម្រើសដ៏ល្អមួយទៀតសម្រាប់ការប្រើប្រាស់កាកផ្លែឈើឡើងវិញ។

      រូបមន្តធ្វើនំផេនខេក និងនំពុម្ភពីកាកផ្លែឈើ

       

       

       

      ប្រសិនបើអ្នកចង់ប្រើប្រាស់កាកផ្លែឈើឡើងវិញម្តងទៀត សូមដាក់វានៅក្នុងផើងដាំបន្លែផ្លែឈើ។ រុក្ខជាតិទាំងនោះនឹងអរគុណអ្នក។

      webdesign nuc