គ្មានអ្វីប្រៀបផ្ទឹម នឹងទឹកម្នាស់ស្រស់ទេ។ រសជាតិផ្អែម ស្រស់ស្រាយ ជាមួយនឹងបរិមាណដ៏ត្រឹមត្រូវនៃ tartness - វាមានរសជាតិដូចនៅតំបន់ត្រូពិចអញ្ជឹងដែរ។

ប៉ុន្តែ​ដោយសារតែ​ម្នាស់​មាន​ភាពទន់ និង​សរសៃផងដែរនោះ វា​អាចនឹង​ពិបាក​ក្នុង​ការ​កៀបបន្តិច។ យើង​បាន​សាកល្បង​តាមវិធី​ផ្សេង​គ្នា ហើយ​បាន​រក​ឃើញ​វិធី​ល្អ​ និង​ងាយ​បំផុត​ក្នុង​ការ​កៀប​ទឹក​ម្នាស់។ បច្ចេកទេសនេះការពារ ការស្ទះ អាចផ្តល់ជាតិទឹកច្រើន និងធ្វើឱ្យការសម្អាតបានលឿនជាងមុន។

ហេតុអ្វីបានជាវាដំណើរការបែបនេះ?

ផ្លែឈើមានសរសៃ ដែលលាតសន្ធឹងជាទម្រង់ផ្ដេក ហើយស្នូលមានសរសៃដែលរត់បញ្ឈរ។ ការកាត់ម្នាស់ និងស្នូលក្នុងទិសដៅផ្ទុយ អាចបំបែកសរសៃទាំងនោះទៅជាបំណែកតូចៗ ដែលការពារការកកស្ទះបាន។

ការកៀបស្នូលនៅចុងវគ្គបញ្ចប់ ជួយរុញច្រានចេញនូវកាក ដែលនៅសេសសល់នៅខាងក្នុងម៉ាស៊ីនបានផងដែរ។

តើខ្ញុំអាចកៀបសំបកម្នាស់បានដែរ ឬទេ?

អាច ​នឹងមិនអាច។ ម៉ាស៊ីនកៀបទឹកផ្លែឈើអាចកៀបសំបកម្នាស់បាន ប៉ុន្តែវាអាចពិបាកក្នុងការសម្អាតសំបកដែលមានបាក់តេរី និងភាពកខ្វក់អោយបានល្អ មុនពេលធ្វើការកៀប។ ប្រសិនបើអ្នកចង់ចិតសំបកម្នាស់មុនពេលកៀប ប៉ុន្តែមិនចង់បោះចោលសំបកនោះ នេះជាវិធីមួយផ្សេងទៀតដើម្បីយកសំបកម្នាស់ សម្រាប់ការកៀប ដែលគ្មានកាកសំណល់។

 

ការបង្ហាញអំពីការកៀបទឹកម្នាស់

នៅក្នុងការបង្ហាញដ៏មានប្រយោជន៍នេះ គឺបង្ហាញដោយលោក @jeffjuices ។ មិនតែប៉ុណ្ណោះ យើងក៏បានបង្ហាញអំពីការណែនាំនៅក្នុងការចិតសំបកម្នាស់ ប៉ុន្តែអ្នកអាចរក្សាសំបកបាន ប្រសិនបើអ្នកបានសម្អាតវាអោយបានស្អាតល្អ។

 

 

  1. កាត់ផ្នែកខាងលើ និងខាងក្រោមចេញពីផ្លែម្នាស់។ កាត់សំបកចេញ។ នៅពេលរួចរាល់ អ្នកនឹងទទួលបានផ្លែលឿង ដែលឈរនៅលើជ្រុញរបស់អ្នក។

  2. ដូចទៅនឹងរបៀបដែលអ្នកកាត់សំបកចេញដែរ កាត់បន្ទះស្តើងមួយចេញក្រៅផ្លែម្នាស់ដែលមានកម្រាស់មិនលើសកន្លះអ៊ីញ។ បង្វិលផ្លែម្នាស់ ហើយធ្វើម្តងទៀតរហូតដល់ដល់ស្នូលរបស់វា។

  3. នៅពេលដែលនៅសល់តែស្នូល ដាក់វានៅលើក្តារកាត់ដោយជាទម្រង់ផ្ដេក។ កាត់ជាបំណែកប្រហែលកន្លះអ៊ីញ។ ទុកវាទុកសម្រាប់ពេលក្រោយ។

  4. កៀបម្នាស់មួយចំណិត។ ដាក់វាយឺតៗ ម្តងមួយៗ ។ បញ្ចូលម្នាស់មួយចំណិត រង់ចាំ juicing screw កិនអស់ ទើបបញ្ចូលមួយចំណិតបន្ទាប់។

  5. ការកៀបស្នូលម្នាស់

  6. នៅពេលដែល វាត្រូវបានដំណើរការ សូមសង្កត់ប៊ូតុងបញ្ច្រាសពីរបីវិនាទី បន្ទាប់មកដំណើរការម៉ាស៊ីនទឹករយៈពេល 30 វិនាទីបន្ថែម។

  7. បិទម៉ាស៊ីន ហើយរីករាយជាមួយទឹកម្នាស់របស់អ្នក។ វាអាចរក្សាទុកនៅក្នុងទូរទឹកកករហូតដល់ 72 ម៉ោង។

webdesign nuc
ដាក់ស្លាក: Juice & Cocktail