ម៉ាស៊ីនកៀបទឹកផ្លែឈើអាចដំណើរការបាន នៅពេលដែលវាត្រូវ​បានផ្គុំបញ្ចូលគ្នាបានត្រឹមត្រូវតែប៉ុណ្ណោះ។

 

1. ដាក់បញ្ចូលឧបករណ៍ចម្រោះទឹកផ្លែឈើ ទៅក្នុងឧបករណ៍ជូតសម្អាត

ឧបករណ៍ជូតសម្អាត (rotation wiper) ត្រូវបានប្រើប្រាស់ជាមួយឧបករណ៍ចម្រោះទឹកផ្លែឈើ ​និងឧបករណ៍សម្រាប់ធ្វើទឹកក្រឡុក។ ឧបករណ៍ជូតសម្អាតដំណើរការបានយ៉ាងល្អ នៅពេលដែលឧបករណ៍ចម្រោះទឹកផ្លែឈើបានដាក់បញ្ចូលត្រឹមត្រូវ។

 

Insert the Kuvings REVO830 juicing strainer into the rotation wiper.

 

2. ដាក់ឧបករណ៍ចម្រោះទឹកផ្លែឈើ ចូលទៅក្នុងប្រអប់ទឹកផ្លែឈើអោយបានស្របគ្នាជាមួយចំណុចក្រហម

នៅពេលដែលវា បានដាក់ចូលត្រឹមត្រូវទៅក្នុងប្រអប់ទឹកផ្លែឈើ គឺមិនធ្វើអោយឧបករណ៍ចម្រោះទឹកផ្លែឈើ និងឧបករណ៍សម្រាប់ធ្វើទឹកក្រឡុកអាចផ្លាស់ទីបានទេ។

 

The Kuvings REVO830 juicing strainer in the juicing bowl.

 

3. ដាក់បញ្ចូលឧបករណ៍កៀបបង្វិលទៅក្នុងឧបករណ៍ចម្រោះទឹកផ្លែឈើ រួចសង្កត់ចុះក្រោមបន្តិចដើម្បីអោយវាជាប់គ្នា

បំពង់ដាក់បន្លែផ្លែឈើនឹងមិនអាចដាក់ពីលើប្រអប់ទឹកផ្លែឈើបានទេ ប្រសិនបើឧបករណ៍កៀបបង្វិលមិនបានសង្កត់ចុះក្រោមអោយបានត្រឹមត្រូវ។ អ្នកត្រូវបង្វិលតាមទ្រនិចនាឡិកា ដើម្បីអោយវាត្រូវគន្លឹះបានល្អ។

 

Inserting the Kuvings REVO830 juicing screw into the center of the juicing strainer.

 

4. ដាក់បំពង់បន្លែផ្លែឈើនៅខាងលើប្រអប់ទឹកផ្លែឈើ ដោយដាក់ចំណុចពណ៌សរ និងចំណុចក្រហមដោយស្របស៊ីគ្នាជាមួយចំណុចក្រហមនៅលើប្រអប់ទឹកផ្លែឈើ

 

The Kuvings REVO830 drum lid set to open on the juicing bowl.

 

5. បង្វិលបំពង់បន្លែផ្លែឈើតាមទ្រនិចនាឡិកា ដូច្នេះចំណុចក្រហមនៅលើប្រអប់ទឹកផ្លែឈើនឹងស្របគ្នាជាមួយសញ្ញាសោរនៅលើបំពង់បន្លែផ្លែឈើ

 

The Kuvings REVO830 drum lid set to close on the juicing bowl.

 

6. ដាក់ឧបករណ៍ដែលបានផ្គុំទាំងអស់នៅលើផ្នែកនៃម៉ាស៊ីនម៉ូទ័រ

ផ្នែកបញ្ចេញទឹកផ្លែឈើ គឺស្ថិតនៅផ្នែកស្របគ្នាជាមួយឡូហ្គោ Kuvings

 

Kuvings REVO830 in black

 

7. ភ្ជាប់ខ្សែអគ្គិសនីទៅនឹងម៉ាស៊ីន រួចចុចប៊ូតុងទៅមុខ ដើម្បីដំណើរការម៉ាស៊ីនកៀបទឹកផ្លែឈើរបស់អ្នក។

 

Kuvings REVO830 forward button

 

8. បើកគម្របំពង់ទទួលបន្លែផ្លែឈើ ដោយរុញគន្លឺះបន្តិច

 

Kuvings REVO830 flip gate tab

របៀបដោះឧបករណ៍ និងបំបែកផ្នែកផ្សេងៗ

បិទម៉ាស៊ីនកៀបទឹកផ្លែឈើរបស់អ្នក ហើយដកខ្សែអគ្គិសនីចេញពីព្រីភ្លើង មុនពេលដោះឧបករណ៍ចេញ។

1. ក្នុងពេលតែមួយ​ សូមរុញបំពង់ដាក់បន្លែផ្លែឈើចុះក្រោម ​និងបង្វិលបញ្ច្រាសទ្រនិចនាឡិកា

2. ទាញបំពង់បន្លែផ្លែឈើឡើងលើ ដើម្បីដោះវាចេញពីប្រអប់ទឹកផ្លែឈើ

3. លើកប្រអប់ទឹកផ្លែឈើ ចេញពីផ្នែកម៉ូទ័រម៉ាស៊ីន

4. ដកឧបករណ៍ជូតសម្អាត ឧបករណ៍ចម្រោះទឹកផ្លែឈើ ឧបករណ៍កៀបបង្វិលចេញពីប្រអប់ទឹកផ្លែឈើ

5. ទាញឧបករណ៍កៀបបង្វិលចេញពីឧបករណ៍ចម្រោះទឹកផ្លែឈើ

6.ដកឧបករណ៍ជូតសម្អាតចេញពីឧបករណ៍ចម្រោះទឹកផ្លែឈើ ជាការស្រេច។

សម្រាប់ព៌ត័មានបន្ថែម សូមទាក់ទងមកកាន់៖ ផ្នែកសេវាអតិថិជន

WebDesign Kuvings