ក្រូចថ្លុង ក៏ដូចជាផ្លែក្រូច និងផ្លែឈើរសជាតិជូរដ៏ទៃទៀតដែរ ដែលវាសម្បូរទៅដោយវីតាមីន C។ ជាការពិត ក្រូចថ្លុងមួយផ្លែ ជាមធ្យមផ្ដល់នូវវីតាមីន C 100% សម្រាប់តម្រូវការប្រចាំថ្ងៃរបស់អ្នក ដោយវាមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំរបស់អ្នក និងអាចជួយអ្នក កម្ចាត់មេរោគ និងបាក់តេរីដែលអាចបង្កជំងឺបានផងដែរ

🍊 របៀបធ្វើទឹកក្រូចត្លុងក្រហមរូប៊ី


គ្រឿងផ្សំ

  • ក្រូចត្លុង 1 ផ្លែ
  • ទឹកស្ពាក្លីង

របៀបធ្វើ

  • កាត់ចុងសងខាងនៃផ្លែក្រូចថ្លុង​
  • កាត់​សំបក​ក្រូចថ្លុង​បន្តិច ហើយ​បកសំបក​វា​ចេញ
  • ចាប់ផ្តើមកៀបទឹកក្រូចថ្លុង
  • ទទួលទានជាមួយទឹកស្ពាក្លីង

គន្លឹះ

ដោយសារ “ades” គឺរួមបញ្ចូលជាមួយទឹកសេរ៉ូស្ករបន្ថែម យើងនឹងកាត់បន្ថយស្ករ ដោយប្រើតែទឹកផ្លែឈើតែប៉ុណ្ណោះ។ ដោយសារតែវាជាក្រូចត្លុង ដូច្នេះវាអាចមានរសជាតិជូរ។

ក្រូចថ្លុងពាក់កណ្តាលផ្តល់ 60 កាឡូរី និងមានជាតិសរសៃ ដែលនឹងធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែត ននិងជួយទប់ស្កាត់ចំណង់អាហាររបស់អ្នក។

webdesign nuc
ដាក់ស្លាក: Juice & Cocktail