ទឹកផ្លែត្រសក់ក្រូចឆ្មា សម្រាប់ រដូវក្តៅ
នេះជាភេសជ្ជៈសម្រាប់រដូវក្តៅដ៏ល្អបំផុត ដែលយើងធ្លាប់បានសាក។ វាមានចំនុចពិសេស ដោយសារតែរសជាតិដ៏ល្អពីត្រសក់ស្រស់ដែលបេះចេញពីសួន ឬចំការ។ ភាពស្រស់ស្អាតនៃក្រូចឆ្មាស្រស់ និងពន្លឺនៃសូដាក្រូចឆ្មារដែលមានក្លិនឈ្ងុយ បង្កើតបានជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ សម្រាប់រដូវក្តៅភាគខាងត្បូង។ ល្អឥតខ្ចោះ នៅពេលសម្រាកជួបជុំខាងមុខផ្ទះ ជាមួយខ្យល់បរិសុទ្ធបក់រំភើយ នៅរាត្រីរដូវក្តៅដ៏កក់ក្តៅ។
គ្រឿងផ្សំ
- ទឹកក្តៅ 2 ពែង
- ស្ករស ½ ពែង
- ក្រូចឆ្មារ 3 ផ្លែ ធ្វើការកៀបជាមួយម៉ាស៊ីនទឹកផ្លែឈើ Kuvings
- ½ នៃផ្លែត្រសក់ធំ
- 3 (12 អោនរ) កំប៉ុង ឬដបសូដារសជាតិក្រូចឆ្មា
- ទឹកកក 2 ដុំ ឬតាមតម្រូវការរបស់អ្នក
- ក្រូចឆ្មា 1-2 ចំណិត, ត្រសក់ 3-5 ចំណិត (សម្រាប់ការលម្អ)
របៀបធ្វើ
-
ធ្វើទឹកក្រូចឆ្មារ និងទឹកត្រសក់ជាមួយនឹងម៉ាស៊ីន Kuvings (ម៉ាស៊ីនកៀបទឹកផ្លែឈើ REVO830 អាចកៀបទឹកក្រូចឆ្មារជាមួយសំបកបាន)
-
ចាក់ទឹកក្តៅ និងស្ករចូលគ្នាក្នុងចានធំមួយរហូតដល់ស្កររលាយ។ លាយទឹកក្រូចឆ្មា និងទឹកត្រសក់
-
ដាក់ក្នុងទូរទឹកកករយៈពេល 30 នាទី ឬរហូតដល់វាអាចប្រើការបាន
- ចាក់សូដាក្រូចឆ្មាចូលក្នុងចានគោម។ ចាក់ទឹកក្រូចឆ្មាលើទឹកកក ហើយតុបតែងជាមួយចំណិតក្រូចឆ្មា និងចំណិតត្រសក់ពាក់កណ្តាល។
ទឹកក្រូចឆ្មារ និងទឹកត្រសក់បញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៅក្នុងភេសជ្ជៈរដូវក្តៅដែលអាចធ្វើដោយខ្លួនឯងបាន។