ទឹកសណ្តែកមានប្រូតេអ៊ីនច្រើនដូចទឹកដោះគោ ហើយវាមានកាឡូរីទាប និងគ្មានកូឡេស្តេរ៉ុលនោះទេ។ ការធ្វើទឹកសណ្តែកនៅផ្ទះ គឺជាជម្រើសដ៏ល្អសម្រាប់សុខភាព និងមានតម្លៃសមរម្យផងដែរ។ ចំណាំ៖ ទឹកសណ្តែកត្រូវតែចម្អិនមុនពេលទទួលទាន។

ផលិតផលដែលត្រូវការ

ម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings ដោយផ្គុំជាមួយឧបករណ៍ juicing strainer។

គ្រឿងផ្សំ

  • សណ្តែកសៀង ១ ពែង
  • ទឹក 2 ពែង បូកបន្ថែមសម្រាប់ការត្រាំ

 

របៀបធ្វើ

  1. លាងសណ្តែកសៀងឱ្យស្អាត។ ត្រាំក្នុងទឹកយ៉ាងតិច 8 ម៉ោង រួចដាក់វាអោយស្ងួត

  2. បិទគម្របឆ្លាតវៃរបស់ម៉ាស៊ីនទឹកផ្លែឈើ

  3. ដាក់សណ្តែកសៀងនបន្តិចទៅក្នុងម៉ាស៊ីន។ បន្ទាប់មកបន្ថែមទឹកក្នុងបរិមាណស្មើគ្នា។ បន្តឆ្លាស់គ្នារវាងសណ្តែក និងទឹក ដោយដាក់ប​ន្តិចម្តងៗក្នុងពេលតែមួយ។

  4. បើគម្របឆ្លាតវៃដើម្បីបញ្ចេញទឹកសណ្តែក។ ប្រសិនបើចង់បានបន្ថែម សូមចដាក់ទឹកដោះគោអោយមានលក្ខណៈស្តើងជាងមុន។ សូមកុំទាន់ញ៉ាំវាអី។

  5. ផ្ទេរទឹកសណ្តែកទៅខ្ទះ។ ចម្អិននៅលើចង្ក្រានជាមួយកំដៅខ្ពស់រយៈពេល 2-3 នាទី។ កាត់បន្ថយកំដៅទៅមធ្យម - ទាប។ ដាំឱ្យពុះក្នុងរយៈពេល ៥ នាទីដោយកូរជានិច្ច។

  6. បិទចង្ក្រានហើយទុកទឹកសណ្តែកឱ្យត្រជាក់។ រីករាយទទួលទានពេលនៅក្តៅ ឬទុកអោយត្រជាក់សិន

គន្លឹះ៖

ដើម្បីជៀសវាងការហៀរទឹក សូមព្យាយាមមើលទឹកសណ្តែកនៅពេលវាកំពុងចម្អិន។


webdesign nuc