ម៉ាកសញ្ញា Kuvings កំពុងទទួលបានការចាប់អារម្មណ៍សម្រាប់ការគ្រប់គ្រងអាជីវកម្មដែលគិតទៅលើអ្នកប្រើប្រាស់របស់ខ្លួន។

 

ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ 2016 មក Kuvings ប្រទេសប៉ូឡូញបានទទួលពានរង្វាន់ "Laur Konsumenta" ដែលជាវិញ្ញាបនប័ត្រអ្នកប្រើប្រាស់ដ៏មានភាពល្បីល្បាញបំផុតនៅក្នុងប្រទេសប៉ូឡូញ។ Consumer Certifications បាននឹងកំពុងវាយតម្លៃនូវប្រជាប្រិយភាពនៃផលិតផល និងសេវាកម្មក្នុងរយៈពេល 17 ឆ្នាំកន្លងមកនេះ។

 

ការជ្រើសរើសផលិតផល និងសេវាកម្មពេញនិយម ដោយផ្អែកទៅលើការស្ទង់មតិជាមួយអ្នកប្រើប្រាស់ជនជាតិប៉ូឡូញទាំងមូល។ ពានរង្វាន់នេះគឺមានសារៈសំខាន់ក្នុងការកំណត់អំពីការយល់ដឹងចំពោះ ម៉ាកសញ្ញាផ្សេងៗ ដែលមានក្នុងទីផ្សារប៉ូឡូញ។

 

លើសពីនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងជាទីស្នាក់ការរបស់ Kuvings, ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រ “Consumer Centered Management (CCM)” ពីរដ្ឋាភិបាលសម្រាប់រយៈពេលប្រាំពីរឆ្នាំជាប់ៗគ្នា ដោយគិតចាប់ផ្តើមពីឆ្នាំ 2010 មកម្លេះ។

 

ប្រព័ន្ធ CCM របស់កូរ៉េ បានវាយតម្លៃអំពីសកម្មភាពគ្រប់គ្រងរបស់ក្រុមហ៊ុន ដោយផ្តោតលើអ្នកប្រើប្រាស់ និងនៅតែបន្តកែលម្អដោយផ្អែកលើក្របខណ្ឌច្បាប់ស្តីពីអ្នកប្រើប្រាស់។ CCM យកចិត្តទុកដាក់លើការយល់ដឹង ការបំពេញតម្រូវការ និងកម្រិតចំណូលចិត្តរបស់អ្នកប្រើប្រាស់ ខណៈពេលដែលមានការកែកម្អទៅលើផលិតផល និងសេវាកម្ម។

 

លើសពីនេះ ផលិតផលថ្មីរបស់ Kuvings គឺ REVO830 ត្រូវបានទទួលការកោតសរសើរថាជា "ម៉ាស៊ីនកៀបទឹកផ្លែឈើល្អបំផុត" ដោយប្រព័ន្ធផ្សព្វផ្សាយល្បីជាច្រើន។ ទស្សនាវដ្ដី Ideal Home របស់អង់គ្លេសបានផ្តល់រង្វាន់ផ្កាយប្រាំ ស្របពេលដែលកាសែត The Telegraph បានវាយតម្លៃ និងអោយពិន្ទុ 10/10 នៅក្នុងប្រភេទនៃម៉ាស៊ីនទាំងមូល ដោយហៅវាថាជា "Best Buy" ។

 

ក្រុមការងារ UK Juicer បានចេញផ្សាយអត្ថបទពីការវាយតម្លៃស៊ីជម្រៅ ដោយបានបង្ហាញថាម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings REVO830 ត្រូវបានគេសរសើរចំពោះដំណើរការ និងតម្លៃដ៏សមរម្យរបស់វា។

 

Kuvings បានសហការជាមួយទូតសុឆន្ទៈរបស់ម៉ាកយីហោល្បីៗខ្នាតអន្តរជាតិ ដើម្បីសិក្សាអំពីមតិកែលម្អអំពីការដំណើរការរបស់ផលិតផល និងទទួលស្គាល់នូវការណែនាំរបស់អតិថិជនផងដែរ។

webdesign nuc