UK Independent បានជ្រើសរើសម៉ាស៊ីនកៀបទឹកផ្លែឈើ REVO830 សម្រាប់ការកៀបផ្លែឈើស្រស់ និងបន្លែ
ម៉ាស៊ីនកៀបទឹកផ្លែឈើនេះមានបំពង់ដាក់បន្លែផ្លែឈើចំនួនពីរគឺ៖ មួយសម្រាប់ផ្លែឈើដែលវែង និងបន្លែផ្សេងៗ ខណៈដែលមួយទៀតមានទទឹង 88 មីលីម៉ែត្រ ដែលអាចដាក់ផ្លែប៉ោមទាំងមូល បើប្រៀបធៀបជាមួយចំណោមបំពង់ដាក់បន្លែផ្លែឈើធំទូលាយផ្សេងទៀតនៅលើទីផ្សារ។ មុខងារកាត់ដោយស្វ័យប្រវត្តិ គឺស្ទើរតែមិនត្រូវការការរៀបចំគ្រឿងផ្សំ មុនពេលកៀបនោះទេ។ ជក់សម្អាតដែលមានជុំវិញ អាចជួយសម្អាតឧបករណ៍របស់អ្នកបានកាន់តែលឿនផងដែរ។
ឧបករណ៍សម្រាប់ច្របាច់ទឹកក្រូច និងឧបករណ៍សម្រាប់ធ្វើទឹកក្រឡុកអាចទិញបន្ថែមបាន ស្របពេលដែលម៉ូទ័ររបស់វាមានការធានារហូតទៅដល់ 10 ឆ្នាំផងដែរ។ ជាមួយកម្ពស់ 48 សង់ទីម៉ែត្រ វាមិនគួរដាក់នៅក្រោមតុផ្ទះបាយនោះទេ ហើយជាមួយទម្ងង់ 7.5 គីឡូក្រាម ក៏មិនសូវជាស្រាលប៉ុន្មានដែរ។ វាមានជម្រើសពណ៌ជាច្រើន ដែលសាកសមជាមួយនឹងផ្ទះបាយរបស់លោកអ្នក។
*ប្រភព ៖ www.independent.co.uk