ការវាយតម្លៃទៅលើម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings Revo830

 

នៅពេលដែលយើងសាកល្បងប្រើប្រាស់ Kuvings Revo830 ធៀបជាមួយនឹងម៉ាស៊ីនកៀបទឹកផ្លែឈើម៉ាកល្បីៗផ្សេងទៀត យើងមានការភ្ញាក់ផ្អើលដោយ Revo អាចផលិតទឹកផ្លែឈើបានច្រើនជាង។ យើងធ្លាប់បានគិតថា ម៉ាស៊ីនទឹកក្រឡុក គឺអាចដំណើរការដោយមានប្រសិទ្ធភាពជាង ប៉ុន្តែយើងខុសទាំងស្រុង។

 

ជាមួយនឹងឧបករណ៍កៀបបង្វិល ដែលបំពាក់មកជាមួយម៉ាស៊ីន Kuvings Revo830 ទឹកផ្លែឈើនឹងត្រូវបានចម្រាញ់តាមរយៈការកៀបបង្វិលកកិតជាមួយបន្ទះដែកចម្រោះទឹកផ្លែឈើ។ ឧបករណ៍កៀបបង្វិលនេះកៀបបំបែកគ្រឿងផ្សំទៅជាបំណែកតូចៗ ជាមួយនឹងការត្រដុសរួមគ្នាដើម្បីទាញយកសារធាតុចិញ្ចឹមពីផ្លែឈើ តាមរយៈការចម្រាញ់ទឹកផ្លែឈើដោយមិនមានបង្កើតកំដៅនោះទេ។ ដូចដែលអ្នកបានដឹងអញ្ចឹងថា វាមានរួមបញ្ចូលនូវការកកិតមួយចំនួន ដែលអាចធ្វើអោយម៉ាស៊ីនកៀបទឹកផ្លែឈើមានការពិបាកដំណើរការបន្តិច។

 

Kuvings Revo830 បានរចនាម៉ាស៊ីនអោយដំណើរការបែបនេះ ដោយទាមទារនូវការរៀបចំមួយចំនួន ដើម្បីធ្វើអោយវាដំណើរការបានល្អ។ ឧបករណ៍កៀបបង្វិលផ្លែឈើ និងឧបករណ៍ចម្រោះត្រូវតែមានភាពរឹងមាំ ប៉ុន្តែត្រូវមានភាពបត់បែនជាមួយកម្លាំងកៀបសង្កត់យ៉ាងខ្លាំង។ ម៉ូទ័រនៃម៉ាស៊ីនត្រូវតែមានកម្លាំង និងថាមពលគ្រប់គ្រាន់​ដើម្បីកៀបទឹកផ្លែឈើអោយបានល្អ។​

 

របៀបដែលយើងសាកល្បងម៉ាស៊ីនកៀបទឹកផ្លែឈើ

 

នេះ​ជា​ប្រធានបទ​ដ៏​ពិបាក​ពន្យល់សម្រាប់​យើង។ យើងបានធ្វើតេស្តមួយចំនួនដូចមានបង្ហាញនៅក្នុងវីដេអូ។ អ្វីដែលត្រូវបានគេហៅថា “អ្នកជំនាញប្រហែលជាផ្តោតទៅលើចំណង់ចំណូលចិត្តទៅលើប្រភេទម៉ាស៊ីនជាជាង ការយល់ពីគោលបំណងរបស់វា។ 

ពេលខ្លះអ្វីដែលយើងឃើញមើលទៅហាក់ដូចជាមិនត្រឹមត្រូវ ហើយពេលខ្លះទៀតការបំភ័ន្តភ្នែកអាចធ្វើអោយយើងមានការយល់ច្រឡំបាន ដូច្នេះមនុស្សតែងតែទទួលយកវាដោយមិនបានគិតច្រើននោះទេ។

យើងបានធ្វើតេស្តជាមួយលក្ខខណ្ឌដែលបានគ្រប់គ្រង ដោយប្រើគ្រឿងផ្សំតែមួយក្នុងពេលតែមួយ ពីសំណុំតែមួយដូចគ្នា ហើយយកទៅថ្លឹង។ យើងបានកៀបទឹកផ្លែឈើដើម្បីធ្វើការវាយតម្លៃពីចំនួ​នកាកដែលទទួលបាននៅក្នុងប្រអប់ទឹកផ្លែឈើ ជាជាងនៅក្នុងប្រអប់ទឹកផ្លែឈើ។ បន្ទាប់មក យើងមិនគ្រាន់តែវាស់បរិមាណទឹកនោះទេ គឺយើងថ្លឹងវា ដោយគិតជាក្រាម ដើម្បីលុបបំបាត់កំហុសដែលអាចកើតមានជាមួយនឹងការក្រិតតាមខ្នាតនៃធុងវាស់ផ្សេងៗគ្នា។

 

លទ្ធផលនៃការធ្វើតេស្តទឹកផ្លែឈើ ដោយប្រើប្រាស់ម៉ាស៊ីន Kuvings Revo830

 

ដោយប្រើលក្ខណៈវិនិច្ឆ័យនៃការធ្វើតេស្តដ៏មត់ចត់របស់យើងជាមួយនឹងសមាសធាតុផ្សំដូចគ្នា ក្នុងករណីនេះយើងប្រើប្រាស់ការ៉ុតមួយដុំ ដោយបានសាកល្បងប្រើប្រាស់ម៉ាស៊ីន Kuvings Revo830 ប្រៀបធៀបជាមួយដៃគូប្រជែងទាំងបីរបស់ខ្លួន ដែលប្រើប្រាស់បច្ចេកវិទ្យាកៀបទឹកផ្លែឈើលំដាប់ខ្ពស់។ យើង​បាន​កៀបទឹក​ក្នុង​ករណី​នីមួយៗ យើង​វាស់​បរិមាណ ហើយ​បន្ទាប់​មក​យើង​ថ្លឹង​ទឹក​ដើម្បី​បញ្ជាក់នូវបរិមាណរបស់វា។ Revo ទទួលបាន 2.9%, 3.5% និង 4.1% ច្រើនជាងគូប្រជែងរបស់ខ្លួន។ នេះមានន័យថា Revo អាចផ្តល់អោយអ្នកនូវគុណតម្លៃកាន់តែប្រសើរនៅក្នុងការកៀបទឹកផ្លែឈើ ។

ប្រសិនបើអ្នកកំពុងស្វែងរកទឹកផ្លែឈើដែលមានទិន្នផលខ្ពស់, Kuvings Revo830 តែងមាននៅក្នុងការគិតរបស់យើង ដែលជាម៉ាស៊ីនកៀបទឹកផ្លែឈើបែបបញ្ឈរ ដែលមានដំណើរការល្អបំផុត។ ប៉ុន្តែវាមានមុខងារជាច្រើនផ្សេងទៀត ដែលលើសពីការប្រើប្រាស់របស់យើង។ វាអាចជួយសន្សំសំចៃពេលវេលាបានយ៉ាងច្រើន ហើយក៏ផ្តល់នូវទឹកផ្លែឈើបានយ៉ាងច្រើនផងដែរ។

វារាងថ្លៃបន្តិច ប៉ុន្តែអ្នកនឹងទទួលបាននូវអ្វីដែលអ្នកបានចំណាយ។ ជាមួយនឹងអតិផរណាដែលកំពុងកើនឡើងនៅពេលយើងឈានចូលដល់ឆ្នាំ 2023 យើងរំពឹងថាម៉ាស៊ីនកៀបទឹកផ្លែឈើរបស់យើងនឹងកើនតម្លៃដូចគ្នាដែរ ដូច្នេះហើយវាជារឿងល្អដែលគ្រឿងបន្លាស់មិនសូវប្រើញឹកញាប់។ Revo នឹងផ្តល់អោយះអ្នកវិញនូវភាពភាពជឿជាក់ និងកាត់បន្ថយគ្រឿងផ្សំនានា។ ម្តងទៀត ប្រសិនបើអ្នកប្រៀបធៀបការយកចិត្តទុកដាក់ដើម្បីសុខភាព ជាមួយម៉ាស៊ីនកាហ្វេវិញ នោះអ្នកនឹងគិតថា វាមិនថ្លៃនោះទេ។

 

*ប្រភពដើម ៖ https://www.ukjuicers.com/info/kuvings-revo830-in-depth-review

webdesign nuc