ជារៀងរាល់ឆ្នាំ ទិវាសិទ្ធិនារីត្រូវបានប្រារព្ធឡើងជាមួយនឹងប្រធានបទពិសេសមួយ។ ក្នុងថ្ងៃទិវាសិទ្ធិនារីដ៏អស្ចារ្យនេះ សូមជូនពរដល់ស្ត្រីគ្រប់រូបដែលតែងតែផ្តល់នូវការលើកទឹកចិត្ត លើកតម្កើង និងមានការជំនះនូវរាល់ឧបសគ្គ។ អ្នកពិតជាអស្ចារ្យខ្លាំងណាស់។

ដើម្បីអបអរសាទរថ្ងៃទី 8 ខែមីនា អំណោយដ៏ល្អបំផុត គឺជាអំណោយដើម្បីសុខភាព។

@priscillayee_ 

ផ្តល់អោយនាងនូវភាពរីករាយជាមួយនឹងទឹកផ្លែឈើដែលសំបូរទៅដោយសារធាតុចិញ្ចឹម ជារៀងរាល់ព្រឹក មុនពេលដែលនាងចាប់ផ្តើមថ្ងៃដ៏មមាញឹករបស់នាង។ នាង​អាច​ស្រមៃ​គិត​ថា ​ខ្លួន​នាង​កំពុងតែនៅ​ថ្ងៃ​ឈប់​សម្រាក​ នៅ​សណ្ឋាគារ​មាត់សមុទ្រ​លំដាប់​ប្រណិត ​ដែលកំពុង​រីករាយ​នឹង​អាហារ​​ពេល​ព្រឹក​ដ៏​​ឈ្ងុយ​ឆ្ងាញ់ជាមួយ​នឹង​ទឹក​ផ្លែឈើដ៏ស្រស់ស្រាយ។

តោះចែករំលែកជាមួយអ្នកនូវរូបមន្តល្អៗដែលមិនត្រឹមតែឆ្ងាញ់ទេប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សុខភាពស្ត្រីផងដែរ៖

 

ទឹកមើមយ៉េនក្រហម

  • ផ្លែប៉ោម ២ ផ្លែ
  • មើមយ៉េន 1 ផ្លែ
  • ការ៉ុត 1 ផ្លែ
  • ក្រូចឆ្មា 1 ចំណិត ឬខ្ញី ដើម្បីបន្ថែមរសជាតិ

ទឹកមើមយ៉េន សម្បូរទៅដោយ nitrates inorganic ដែលត្រូវបានបង្ហាញថា វាអាចជួយបង្កើនថាមពល បន្ថយសម្ពាធឈាម និងហានិភ័យនៃជំងឺបេះដូង។ ស្ត្រីគ្រប់រូបតែងតែត្រូវការថាមពលបន្ថែមជានិច្ច។

 

 

 

ទឹកផ្លែទទឹម

  • ផ្លែទទឹម 1 ផ្លែ  
  • ក្រូចឆ្មា 1 ចំណិត

ទឹកផ្លែទទឹមសម្បូរទៅដោយវីតាមីនខេ (K) ដែលជួយការពារពីការសរសៃកកឈាម សុខភាពបេះដូង និងការលូតលាស់សុខភាពឆ្អឹង។ ទឹកផ្លែឈើនេះអាចជួយក្នុងការផ្គត់ផ្គង់ និងបង្កើតគ្រាប់ឈាម និងជួយអោយបេះដូងមានសុខភាពល្អ។

 

 
 
 
 
 
 
 
 
 
 
 
 
 
 
 

Kuvings Middle East(@kuvingsme)

 

 

 

 

@bokylicious

ទឹកឪឡឹកជីនាងវង

  • ឪឡឹក ៤ ផ្លែ
  • ស្លឹក basil មួយបាច់

គន្លឹះនៃភាពស្រស់ស្អាត និងស្បែកគ្មានស្លាកស្នាម គឺស្ថិតនៅក្នុងការផ្ដល់សំណើមជាតិទឹកអោយបានគ្រប់គ្រាន់។ ការទទួលទានជាតិទឹកបានគ្រប់គ្រាន់ ក៏ជួយក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ រក្សាសន្លាក់បានល្អ និងបង្កើនគុណភាពនៃការគេង ការយល់ដឹង និងអារម្មណជាដើម។

 

@aylamahree

ទឹកផ្លែប៉េងប៉ោះ

  • ផ្លែប៉េងប៉ោះ 2 ផ្លែ
  • ទឹកក្រូច 1 ផ្លែ
  • ការ៉ុត 1 ផ្លែ
  • ក្រូចឆ្មា 1 ចំណិត

ទឹកផ្លែឈើនេះ មានផ្ទុកដោយវីតាមីនស៊ី (C) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព ដែលអាចស្រូបយកជាតិដែក ខណៈដែលស្ត្រីងាយនឹងមានកម្រិតអេម៉ូក្លូប៊ីនទាបដោយសារតែការមករដូវ។ មិនតែប៉ុណ្ណោះ ​វា​ក៏​ជួយ​លើកកម្ពស់​សុខភាព​ស្បែក និង​ប្រព័ន្ធភាពស៊ាំ​ផងដែរ​។ សារធាតុលីកូពីន ក្នុង​ប៉េងប៉ោះ​អាច​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាលបានផងដែរ​។

 @meet.the.mascios

ឥឡូវនេះអ្នកបានស្វែងយល់ពីអ្វីដែលត្រូវផ្តល់ជូនទៅកាន់សម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក។ ម៉ាស៊ីនកៀបទឹកផ្លែឈើ​ដ៏​ប្រណិត​មួយ និង​កន្ត្រក​ពោរពេញ​ទៅ​ដោយ​បន្លែ និង​ផ្លែឈើ​សម្រាប់​អោយនាងកៀបទឹកផ្លែឈើតាមចំណង់ចំណូលចិត្តរបស់នាង​។ អបអរសាទរមហាក្សត្រីរបស់អ្នកជាមួយម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings!

 

 
 
 
 
 
 
 
 
 
 
 
 
 
 
 

Kuvings Global Headquarters(@kuvings)

 

(photo by @priscillayee_)

 

webdesign nuc
ដាក់ស្លាក: Juice & Cocktail