ថែរក្សាសុខភាពរបស់អ្នកនារដូវផ្ការីកជាមួយនឹងភេសជ្ជៈក្រឡុក ស្ត្រប៊ឺរី ម៉ូជីតូ។ យើងកៀបទឹកផ្លែស្ត្របឺរីនិងក្រូចឆ្មាស្រស់ៗដោយប្រើប្រាស់ម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings ដ៍ល្អរបស់យើង ដើម្បីបង្កើតបាននូវភេសជ្ជៈស្រស់ៗ និងគ្មាន​ជាតិអាគុល ដែលធានាបាននូវភាពស្រស់ស្រាយ។
រីករាយជាមួយនឹងភាពល្អឥតខ្ចោះនៃរសជាតិជូរ និងផ្អែមជាមួយនឹងភាពស្រស់ជាអតិបរមា។

 

 

🍎 គ្រឿងផ្សំ

- ក្រូចឆ្មា ៧ ផ្លែ

- ក្រូចឆ្មាលឿង ២ ផ្លែ

- ផ្លែស្ត្របឺរី ២ ពែង

- ទឹកឃ្មុំស្រស់ ៣ស្លាបព្រាបាយ

- ជីអង្កាមស្រស់មួយក្តាប់តូច

 

🍹ការណែនាំ

  1. ដំបូង​ត្រូវ​រៀបចំ​ទឹក​ក្រូចឆ្មា៖ ច្របាច់​ក្រូចឆ្មារ ជីអង្កាម និង​ទឹកឃ្មុំ​ចូល​ក្នុង​ម៉ាស៊ីន​កៀបKuvings
  2. ប្រើតំរង Smoothie ដើម្បីធ្វើស្មូតធីផ្លែស្ត្របឺរីជាមួយម៉ាស៊ីនកៀប Kuvings
  3. ចាក់ចូលទៅក្នុងកែវមួយ បន្ថែមទឹកកក និងពីលើដោយទឹកសូដា( Sparkling water)

 

រូបមន្ត និងរូបភាពដោយ៖ Instagram @mrs_kitchen_fairy

 

ដាក់ស្លាក: Juice & Cocktail