ទឹកដោះគោគ្រាប់ល្ពៅ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិដែក និងខ្លាញ់ដ៏ល្អសម្រាប់សុខភាព ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។ គ្រាប់ល្ពៅ សម្បូរទៅដោយម៉ាញេស្យូម ដែលគ្រប់គ្រងកម្រិតសម្ពាធឈាម ជួយអោយឆ្អឹងមានសុខភាពល្អ និងធ្វើអោយគេងបានលក់ស្រួល។

ជាមួយនឹងទម្រង់ក្រីម និងរសជាតិដ៏ឆ្ងាញ់របស់គ្រាប់របស់វា ធ្វើអោយទឹកដោះគោគ្រាប់ល្ពៅ ក្លាយជាការបន្ថែមដ៏ឆ្ងាញ់ដល់ការទទួលទានគ្រាប់ធញ្ញជាតិ ទឹកក្រឡុក និងកាហ្វេជាដើម។

កម្រិតពិសោធន៍៖ មធ្យម

គ្រឿងផ្សំ

  • គ្រាប់ល្ពៅឆៅ 1 ពែង (គ្មានសំបក)

  • ទឹក 4-5 ពែង (សម្រាប់ត្រាំ)

  • ទឹក 2 ពែង

  • បន្ថែមអំបិលបន្តិច

សម្រាប់ទឹកដោះគោផ្អែម

  • វ៉ានីឡាចម្រាញ់ ½ ស្លាបព្រាបាយ

  • ទឹកស៊ីរ៉ូ 1 ស្លាបព្រាបាយ ឬ តឹកប្រទាលអាកាវ

  • ប្រើប្រាស់ 2 ដង

ផលិតផលដែលត្រូវការ៖ ម៉ាស៊ីន kuvings ដែលផ្សំ

ការណែនាំ

ដាក់គ្រាប់ល្ពៅនៅក្នុងចានមួយ រួចបន្ថែមទឹក 4-5 ពែង ដោយវាគ្រប់គ្រាន់ដើម្បីត្រាំគ្រាប់ល្ពៅអោយបានល្អ។ ទុកឱ្យត្រាំរយៈពេល 6 ម៉ោងឬមួយយប់។ បង្ហូរទឹក​ចេញ ​ហើយ​លាង​ជម្រះ​គ្រាប់ពូជ។​ បិទ​គម្រប​ឆ្លាតវៃ​របស់​ម៉ាស៊ីនកៀបទឹកផ្លែឈើ​។ បន្ថែមគ្រាប់ល្ពៅបន្តិចទៅក្នុងម៉ាស៊ីនកៀបទឹកផ្លែឈើ។ បន្ទាប់មកបន្ថែមទឹកក្នុងបរិមាណស្មើគ្នា។ បន្តដាក់ឆ្លាស់គ្នារវាងគ្រាប់ល្ពៅ និងទឹក ដោយដាក់បន្តិចម្តងៗក្នុងពេលតែមួយ។ ដំណើរការបែបយឺតៗ ដើម្បីអោយម៉ាស៊ីនកៀបទឹកផ្លែឈើមានពេលវេលាគ្រប់គ្រាន់លក្នុងការកិន គ្រាប់ពូជ។ បើកគម្របបង្ហូរ ដើម្បីបញ្ចេញទឹកដោះគោគ្រាប់។ បន្ថែមអំបិលមួយស្លាបព្រាទៅក្នុងទឹកដោះគោហើយកូរអោយសព្វ។ បន្ថែមជាតិផ្អែមតាមជម្រើស ប្រសិនបើអ្នកចង់បាន។ ទទួលទានបែបត្រជាក់ ដើម្បីទទួលបានរសជាតិកាន់តែឆ្ងាញ់។ ទឹកដោះគោគ្រាប់ល្ពៅនឹងរក្សាទុករយៈពេល 3 ថ្ងៃនៅក្នុងទូទឹកកក។

 

តើអ្នកដឹងទេ?

ដោយសារតែគ្រាប់ពូជឆៅមានពណ៌បៃតង ដូច្នេះទឹកដោះគោគ្រាប់ល្ពៅមានពណ៌បៃតងបន្តិចដែរ។

webdesign nuc
ដាក់ស្លាក: Juice & Cocktail Plant Milk