របៀបធ្វើនំដំឡូង ផេកខេក

ជាមួយសាច់រឹងពីខាង​ក្រៅ និង​ទន់​នៅ​ខាង​ក្នុង នំដំឡូង​បំពង​ត្រូវ​បានក្លាយ​វប្បធម៌​ដ៏ពេញនិយមក្នុងការទទួលទាន។ យើងអាចហៅវាបានច្រើនរបៀបដូចជា ឡាតកេស ផេនខេក នំដំឡូងអាឡឺម៉ង់ នំដំឡូងប៉ូឡូញ ឬ នំដំឡូងបែបកូរ៉េជាដើម រូបមន្តនេះគឺមានភាពងាយស្រួល ជាមួយការប្រើប្រាស់ជាមួយ​ម៉ាស៊ីនកៀបទឹកផ្លែឈើ។

យើងមិនចាំបាច់កិន ឬច្របាច់ដំឡូងដោយដៃនោះទេ បែបនេះបានធ្វើអោយនរូបមន្តបុរាណនេះ កាន់តែមានភាពទាន់សម័យ។ លើសពីនេះ យើងអាចបន្ថែមស៊ុតលាយជាមួយគ្រាប់ធញ្ញជាតិ ដើម្បីធ្វើនំផេនខេកដំឡូងបានផងដែរ ។

បទពិសោធន៍៖ កម្រិតមធ្យម

គ្រឿងផ្សំ

  • ដំឡូង 2 ½ ផោន (ប្រហែល 5 ផ្លែ)
  • ខ្ទឹមបារាំងលឿងតូច 1
  • ខ្ទឹមស 1 កំពឹស
  • អំបិល 1 ស្លាបព្រា
  • ម្រេចខ្មៅ ½ ស្លាបព្រា
  • ម្សៅ 2 ស្លាបព្រា
  • ម្សៅគ្រាប់ធញ្ញជាតិ (Flaxseed) 2 ស្លាបព្រាបាយ + ទឹកធម្មតា 6 ស្លាបព្រា (សម្រាប់ម្សៅគ្រាប់ធញ្ញជាតិ 2 ស្លាបព្រា)
  • ប្រេងបន្លែ 3-4 ស្លាបព្រា សម្រាប់ចៀន

 

ផលិតផលដែលត្រូវការ

ម៉ាស៊ីនកៀបទឹកផ្លែឈើ ដែលបានផ្ញុំជាមួយ juicing Strainer ។

 

របៀបធ្វើ

ដើម្បី​ធ្វើស៊ុតជាមួយគ្រាប់ធញ្ញជាតិ សូមកូរម្សៅ​គ្រាប់ធញ្ញជាតិ​ ជាមួយនឹងទឹកដាក់នៅ​ក្នុង​ចាន​​មួយ​។ ដាក់មួយឡែកដើម្បីអោយវាឡើងក្រាស់ល្អ។

បកដំបកដំឡូងបារាំង ខ្ទឹមបារាំង និងខ្ទឹមស។ ចាប់ផ្តើមកៀបដំឡូងបារាំង ខ្ទឹមបារាំង និងខ្ទឹមសតាមរយៈម៉ាស៊ីនកៀបទឹកផ្លែឈើ។ ដាក់ទឹកដែលបានកៀប ទុកមួយឡែក។

ផ្ទេរកាកដំឡូងបារាំងដែលកៀបរួច ទៅចានទំហំធំបន្តិច។ បន្ថែមអំបិល ម្រេច ម្សៅ និងស៊ុតគ្រាប់ធញ្ញជាតិ លាយបញ្ចូលគ្នា អោយបានសព្វល្អ។

ចាក់ទឹកដំឡូងបារាំងទៅក្នុងធុងមួយដោយឡែក ដោយទុកអោយវាធ្លាក់កករទៅបាតធុងអោយអស់ជាមុនសិន។

ដោយប្រុងប្រយ័ត្នចាក់ទឹកដំឡូងចូលទៅក្នុងធុងដាច់ដោយឡែកមួយដោយបន្សល់ទុកស្រទាប់ម្សៅដំឡូងនៅបាតពែងទឹក។

ដាក់បឺរប្រហែល 3 ស្លាបព្រា ជាមួយប្រងឆាដែលក្តៅសម្រាប់ការធ្វើនំផេនខេននីមួយៗ។ សង្កត់ស្រាលៗ ជាមួយស្លាបព្រា ហើយចៀន​រហូត​ដល់​មាន​ពណ៌​លឿង​ត្នោត​ប្រហែល 3 ទៅ 5 នាទី។ ត្រឡប់វាម្តង ហើយចៀនរយៈពេល 2 ទៅ 4 នាទីបន្ថែមទៀត។

ដាក់នំដំឡូងផេនខេក ទៅក្នុងចានដែលក្រាលដោយក្រដាសទ្រាប់ ដើម្បីអោយវាស្រូបយកប្រេងចេញ។ សូមទទួលទានភ្លាមៗ។

 

webdesign nuc
ដាក់ស្លាក: Juice & Cocktail Pulp Recipes