សូមណែនាំនូវការធ្វើចំណីដ៏មានរសជាតិសម្រាប់សុនខ ជាទីស្រឡាញ់របស់យើង - នំសម្រាប់សុនខ ដែលអាចធ្វើនៅផ្ទះបាននេះ ផលិតចេញពីកាកទឹកផ្លែឈើ ជាមួយការប្រើប្រាស់ម៉ាស៊ីនកៀបទឹកផ្លែឈើរបស់យើង។

រូបមន្តប្រកបដោយភាពច្នៃប្រឌិតនេះ បានមកពីទឹកផ្លែឈើធម្មជាតិ ដោយយកកាកផ្លែឈើ មកបំប្លែងទៅជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់សម្រាប់សុនខជាទីស្រលាញ់របស់អ្នក។

 

គ្រឿងផ្សំ – សម្រាប់ធ្វើនំ 12 ដុំ

  • កាកផ្លែឈើ 2 ពែង
  • គ្រាប់ធញ្ញជាតិ oats 1 ពែង
  • ប៊ឺសណ្តែកដី 1/3 ពែង
  • គ្រាប់ពូជ flax 4 ស្លាបព្រា
  • សាច់ដូង 1 ស្លាបព្រា

 

 

របៀបធ្វើ

ចាប់ផ្តើមជាមួយកាកផ្លែឈើ 2 ពែង ដែលសម្បូរសារធាតុចិញ្ចឹមនៃបន្លែ និងផ្លែឈើស្រស់ ។ ដាក់ជាមួយគ្រាប់ធញ្ញជាតិ oat ដែលមានជាតិសរសៃ ​​និងមានរសជាតិផ្អែមល្ហែម។ ដើម្បីបង្កើនរសជាតិ និងផ្តល់នូវនូវជាតិខ្លាញ់ដែលល្អសម្រាប់សុខភាព សូមបន្ថែមប៊ឺសណ្តែកដីក្រែមប្រហែល 1/3 ពែង។

ដាក់គ្រាប់ពូជ flax 4 ស្លាបព្រាសម្រាប់អាស៊ីតខ្លាញ់អូមេហ្គា (3) ហើយបន្ថែមប្រេងដូងប្រហែល 1 ស្លាបព្រា ដែលប្រេងដូងនេះមានប្រយោជន៍ដ៏ល្អសម្រាប់សុខភាព។

លាយគ្រឿងផ្សំទាំងអស់នេះចូលគ្នាដោយប្រើម៉ាស៊ីន ដើម្បីទទួលបានល្បាយសព្វ និងជាប់ល្អ។

កាត់ម្សៅទៅជាទម្រង់ ​និងទំហំសមល្អ ហើយបន្ទាប់មកយកម្សៅទៅដុតនៅក្នុងម៉ាស៊ីន។ សុខនរបស់អ្នកនឹងរីករាយជាមួយក្លិនឈ្ងុយ និងរសជាតិដែលមិនអាចបំភ្លេចបាន ពេលដែលទទួលបានអត្ថប្រយោជន៍ជាច្រើនពីចំណីអាហាររបស់ពួកគេ។

 

 

នំ​សម្រាប់សុនខទាំងនេះ​ត្រូវ​បាន​ធ្វើ ដោយ​កាក​ផ្លែ​ឈើ​ដែល​នៅ​សល់ពីទឹកផ្លែឈើ ដោយ​ល្អ​​សម្រាប់​អ្នក​ដែល​ទទួលទាន​ទឹក​បន្លែផ្លែឈើជាប្រចាំ! សុនខ ចូលចិត្តការ៉ុតដែលមានរសជាតិផ្អែម និងរសជាតិដីរបស់វា។

 

 

webdesign nuc
ដាក់ស្លាក: Juice & Cocktail Pulp Recipes