នំប៉ាវជាមួយពណ៌ធម្មជាតិ

យើងទាំងអស់គ្នាពិតជាចូលចិត្តរូបរាងនំប៉ាវ និងរសជាតិរបស់វាខ្លាំងណាស់។ សំបកដែលមានភាពទាក់ទាញ និងសម្បូរទៅដោយស្នូលដ៏ឈ្ងុយឆ្ងាញ់គឺជាចំណូលចិត្តរបស់ខ្ញុំ។ យើងចូលចិត្តប្រើប្រាស់គ្រឿងផ្សំធម្មជាតិដូចជា ស្ពៃខ្មៅ មើមយ៉េន ស្ពៃក្តោប និងរមៀតជាដើម ដើម្បីបង្កើតជាសំបកដែលមានពណ៌ចម្រុះ។

មើលទៅដូចជាផ្កាដ៏ស្រស់នៅលើចាន អញ្ជឹងដែរ!

 


របៀបធ្វើ

  • ម្សៅ 1 ពែង
  • ទឹកមើមយ៉េន 1/4 ស្លាបព្រា
  • ទឹកការ៉ុត 1/4 ស្លាបព្រា
  • ទឹកធម្មតា 1/4 ពែង
  • សម្រាប់ស្នូល
  • បង្គា 1/2 ពែង
  • តៅហ៊ូ 1 ពែង ចំណិតតូចៗ
  • ខ្ញី 2 ស្លាបព្រាបាយ ហាន់ល្អិតៗ
  • ខ្ទឹមស 2 ស្លាបព្រាបាយ ហាន់ល្អិតៗ
  • ខ្ទឹមបារាំងបៃតង 2 ស្លាបព្រាបាយ ហាន់ល្អិតៗ
  • ស្លឹកខ្ទឹម 2 ស្លាបព្រាបាយ ហាន់ល្អិតៗ
  • អំបិលដើម្បីបង្កើនរសជាតិ
  • ម្រេចខ្មៅដើម្បីបង្កើនរសជាតិ

 


ការណែនាំ

លាតម្សៅ ជាមួយទឹកមើមយ៉េន (ទឹកការ៉ុតសម្រាប់ម្សៅផ្សេងទៀត) អំបិល និងទឹកធម្មតា ដើម្បីសង្កត់ម្សៅអោយបានសព្វល្អ

រុំម្សៅទុកក្នុងថង់ការពារ រួចទុកវាចោលកន្លះម៉ោង

ក្នុងពេលនេះដែល សូមរៀបស្នូលវិញម្តង

លាយតៅហ៊ូ បង្គា ខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម អំបិល និងម្រេចជាមួយគ្នា

ឥឡូវនេះធ្វើការបែងចែកម្សៅ ជាពីរផ្នែក រើយម្សៅជូតបន្តិច ហើយមូលចេញជាបន្ទះស្តើងៗ ដោយប្រើប្រាស់ឧបករណ៍កាត់នំ ខូឃី។

ធ្វើម្សៅជារាងរង្វង់​មូល ​ដែល​យកស្នូលដាក់បញ្ចូល ហើយ​គៀបចូលគ្នា​​ឱ្យបាន​ស្អាត។

 ពេល​ដែល​នំប៉ាវ​ទាំង​អស់​ត្រូវ​បានរៀបចំរួចរាល់ ​សូម​ដាក់​ចូល​​ចំហុយ​នៅក្នុងឧបករណ៍​ចំហុយ​ប្រហែល​ 12-15 ​នាទី។

អាចទទួលទានជាមួយទឹកស៊ីអ៊ីវ ឬទឹកជ្រលក់បែបអាស៊ីណាមួយក៏បាន។

សូមរីករាយ!

 

 

 

គ្រឿងផ្សំសម្រាប់ស្នូលនំប៉ាវ៖ គ្រឿងផ្សំដែលប្រើប្រាស់ដើម្បីធ្វើនំប៉ាវ គឺមានភាពសាមញ្ញណាស់។ ម្សៅនំសម្រាប់រុំខាងក្រៅប្រើប្រាស់គ្រឿងផ្សំ 4 យ៉ាងដូចជាម្សៅស្រូវសាលី អំបិល មើមយ៉េន និងទឹកការ៉ុតសម្រាប់បង្កើតពណ៌។

របៀបធ្វើ៖ ដើម្បីធ្វើម្សៅ ខ្ញុំបានប្រើម្សៅមួយពែង ម្សៅមើមយ៉េន1/4 ស្លាបព្រា អំបិល ដើម្បីបង្កើនរសជាតិ និងទឹកសីតុណ្ហភាពធម្មតា ដើម្បីច្របាច់វាចូលទៅក្នុងម្សៅអោយរឹងបន្តិច។ បន្ទាប់​ពី​ច្របាច់​រួច ខ្ញុំ​ទុក​វា​ចោល​មួយ​ម៉ោង។ ខ្ញុំ​ចូលចិត្ត​រុំម្សៅជាមួយថង់ខ្ចប់ពីខាងក្រៅដោយទុកមួយឡែក ​រហូត​ដល់​ខ្ញុំ​រួចរាល់​ដើម្បី​ចាប់ផ្តើម។

របៀបទទួលទាននំប៉ាវ៖ ខ្ញុំចូលចិត្តទទួលទាននំប៉ាវ ជាមួយនឹងទឹកស៊ីអ៊ីវរសជាតិស្រាល និងទឹកស៊ីអ៊ីវហឹរ។ អ្នកក៏អាចទទួលទានជាមួយទឹកម្ទេស ទឹកស៊ីអ៊ីវ ប្រេងម្ទេស ទឹកជ្រលក់ក្តៅៗ ឬទឹកជ្រលក់ផ្សេងទៀតតាមជម្រើសរបស់អ្នក។

 

 

អំពីនំប៉ាវ៖ នំប៉ាវត្រូវបានមនុស្សទូទាំងពិភពលោកចូលចិត្តទទួលទាន។ នៅក្នុងម្ហូបអាហារបែបអាស៊ី នំប៉ាវគឺជាស្រទាប់ម្សៅដែលដាក់ជាមួយការស្នូលបន្ថែម។ ថ្វីត្បិតតែនំប៉ាវដែលមានភាពពេញនិយម គឺជារបស់ដែលមានរសជាតិឆ្ងាញ់ទូទៅ ប៉ុន្តែយើងក៏អាចធ្វើអោយវាមានរសជាតិផ្អែមបានផងដែរ។ នៅពេល​ដែលរៀបចំជាមួយស្នូលបាន​​ស្អាត​ហើយ នំប៉ាវ​អាច​ស្ងោរ ចំហុយ ឬ​ចៀន​ឱ្យ​ឆ្អិន។ ជាធម្មតា នំប៉ាវ​ត្រូវ​បាន​ផលិត​ចេញ​ពី​គ្រឿងផ្សំ​សាមញ្ញ​ចំនួន​បី​គឺ ម្សៅ ទឹក និង​អំបិល។ ទោះយ៉ាងណាក៏ដោយ មាននំប៉ាវជាច្រើនប្រភេទផ្សេងទៀតដែលផលិតដោយប្រើម្សៅ Tapioca, ម្សៅ Wholewheat, Semolina ជាដើម។ វាគឺជាមុខម្ហូបដ៏មានរសជាតិដ៏សម្បូរបែបមួយ ដែលអាចត្រូវបានធ្វើឡើងដោយប្រើម្សៅផ្សេងៗ និងពោរពេញទៅដោយរសជាតិស្នូលផ្សេងៗគ្នាជាច្រើនរាប់មិនអស់។

ព្យាយាមបង្កើតរសជាតិមួយដោយខ្លួនឯង!

 

webdesign nuc
ដាក់ស្លាក: Juice & Cocktail