ទឹកបន្លែផ្លែឈើបៃតងមូលដ្ឋាន គឺមានភាពងាយស្រួលសម្រាប់អ្នកចាប់ផ្តើមដំបូង។ បំពេញអោយរាងកាយរបស់អ្នកជាមួយនឹងទឹកបន្លែផ្លែឈើដែលមានថាមពលដ៏ល្អសម្រាប់សុខភាព។
ការទទួលទានបន្លែបៃតងជាទៀងទាត់អាចកាត់បន្ថយការរលាក ក៏ដូចជាជំនួយដល់សុខភាពបេះដូង និងខួរក្បាលជាដើម។ ទឹកផ្លែឈើស្រស់ក៏ដើរតួនាទីក្នុងការជួយសម្រួលការរំលាយអាហារផងដែរ។
ក្នុងចំណោមគុណសម្បត្តិផ្សេងទៀត ទឹកបន្លែផ្លែឈើបៃតងអាចពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក ពង្រឹងសុខភាពរំលាយអាហារ និងផ្តល់ថាមពលឱ្យអ្នកកាន់តែច្រើន។ វាគឺជាវិធីងាយស្រួលក្នុងការបង្កើនប្រសិទ្ធភាពអាហារូបត្ថម្ភរបស់អ្នកដោយមិនចាំបាច់ចំណាយពេលវេលាច្រើន ជាពិសេសប្រសិនបើអ្នកតែងតែរវល់នៅពេលព្រឹក។
គ្រឿងផ្សំ
- ផ្លែប៉ោម 260 ក្រាម
- សេលីរី 130 ក្រាម
- ត្រសក់ 70 ក្រាម
- ក្រូចឆ្មា 30 ក្រាម
- ខ្ញី 10 ក្រាម
ការណែនាំ
- លាងផ្លែប៉ោម សេលីរី និងត្រសក់ដែលកាត់ចុងសំបកអោយស្អាត រួចកាត់វាជាទំហំសមល្មម
- លាបក្រូចឆ្មា និងខ្ញី
- ដាក់គ្រឿងផ្សំរឹដែលរឹងចូលមុនគ្រឿងផ្សំមានសភាពទន់ រួចលាយចូលគ្នាជាការស្រេច។
(Photo by @larigeibfood)
សំបកផ្លែប៉ោមមានសារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលវាជាការល្អក្នុងការរក្សាទុកសំបករបស់វា។ ជាងនេះទៅទៀត ប្រសិនបើអ្នកមិនពេញចិត្តជាមួយនឹងក្លិនដ៏ខ្លាំងរបស់សេលីរីទេនោះ សូមប្រើប្រាស់ដើមអោយបានច្រើនជាងស្លឹក។ គ្រឿងផ្សំដែលមានសុខភាពល្អដែលមាននៅក្នុងបន្លែ និងផ្លែឈើនឹងធ្វើឱ្យអ្នកមានសុខភាពល្អ។ ជាពិសេសជាតិសរសៃអាហារនៅក្នុងផ្លែប៉ោម គឺល្អបំផុតសម្រាប់ការសម្រកទម្ងន់។