Rolls Royce of juicers អាចបង្កើតជាទឹកក្រឡុក នំប៊ឺរសជាតិសណ្តែកដី និងអាហារជាច្រើនទៀតផដែរ។ ម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings Revo830 គឺជាការបន្ថែមដ៏សំខាន់សម្រាប់ផ្ទះបាយដ៏មមារញឹករបស់អ្នក។

*ដោយ EMMA GRITT : ជាបុគ្គលិកផ្នែក Digital Editor នៃក្រុមការងារ Women’s Health ចក្រភពអង់គ្លេស.

 

នៅពេលដែលបើកប្រអប់មកភ្លាមៗ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក។ នៅក្នុងនោះមានម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings Revo830 ដែលអាចនិយាយបានថាជា ‘The Rolls Royce of Juicers’ ។

 

ខ្ញុំជាអ្នកចូលចិត្តប្រើប្រាស់ម៉ាស៊ីនកៀបទឹកផ្លែឈើស្ទើរតែពាក់កណ្តាលជីវិតរបស់ខ្ញុំមកហើយ ដោយខ្ញុំបានវាដំបូង នៅពេលដែលខ្ញុំមានអាយុប្រហែល 22 ឆ្នាំ។ ការចូលចិត្តដំបូងបង្អស់ចំពោះទឹកផ្លែឈើ កើតចេញពីការចង់បង្កើតទឹកផ្លែស្ត្របឺរីស្រស់ (lol) – ក្រោយមកទៀត ដំណាប់ផ្លែឈើ និងភេសជ្ជះមួយចំនួនត្រូវបានជំនួសដោយទឹកផ្លែឈើបៃតង ដែលជាពេលខ្ញុំងាកមកចាប់អារម្មណ៍ទៅលើរបបអាហារអាល់កាឡាំងដែលត្រូវបានអនុម័តដោយ Elle McPherson ហើយក្រោយមករហូតដល់ពេលបច្ចុប្បន្ននេះ ទឹកសេលីរីសឹង្កតែអាចធ្វើបាន គ្រាន់តែចុចបន្តិចប៉ុណ្ណោះ។

 នៅចន្លោះពេលនោះ ខ្ញុំបានស្វែងយល់ពីការដំណើរការនៃការកៀបទឹកផ្លែឈើ ទាំងផ្លែខ្ចី ឬមើមយ៉េន និងការ៉ុតជាដើម ហើយខណះពេលនោះ ខ្ញុំក៏បានសាកល្បងកៀបខាត់ណា និងស្ពៃខៀវជាដើម ដើម្បីសិក្សាថា តើវាអាចប្រើជាទឹកស៊ុបក្តៅបានដែរ ឬទេ (មិនណែនាំអោយធ្វើបែបនេះទេ)?

 

អស់ជាច្រើនឆ្នាំមកនេះ ម៉ាស៊ីនកិនទឹកផ្លែឈើបែប centrifugal, masticating, និង ម៉ាស៊ីនកៀបទឹកផ្លែឈើដែលដំណើរការបែបយឺតៗ cold pressers បានរកឃើញវិធីរបស់ពួកគេដែលអាចប្រើប្រាស់នៅក្នុងផ្ទះបាយបាន ប៉ុន្តែការប្រើប្រាស់ម៉ាស៊ីន Kuvings គឺតែងតែជាក្តីស្រមៃរបស់ខ្ញុំ។

ខ្ញុំបានប្រើ Kuvings REVO830 រយៈពេល 6 សប្តាហ៍មកហើយ។ នេះជាការវាយតម្លៃដោយស្មោះត្រង់របស់ខ្ញុំ…

 

អ្វី​ដែល​ពិសេស​អំពី Kuvings REVO830? 

យោងតាមអ្នកជំនាញនៅឯចក្រភពអង់គ្លេស ម៉ាស៊ីនកៀបទឹកផ្លែឈើនេះត្រូវបានចាត់ទុកថាជាម៉ាស៊ីនកៀបសេលីរីដ៏ល្អបំផុតនៅលើទីផ្សារ ដែលជាអ្វីដែលខ្ញុំតែងតែរីករាយជាមួយ ប៉ុន្តែវាក៏មានបំពាក់នូវឧបករណ៍ជាច្រើន ដែលអាចចាត់ទុកថា វាលើសពីម៉ាស៊ីនកៀបទឹកផ្លែឈើធម្មតា។

មានដូចជា ៖

– ឧបករណ៍សម្រាប់ធ្វើទឹកក្រឡុក (The part name is “Smoothie filter” in Kuvings Germany)

– ឧបករណ៍សម្រាប់ធ្វើទឹកក្រូចច្របាច់

– The Homogenizer – សម្រាប់ការធ្វើ ‘ការ៉េម’ និង ប៊ឺឬទឹកដោះគោស្រស់ជាដើម

– បំពាក់នូវបំពង់បន្លែផ្លែឈើ 2 ផ្សេងគ្នា ដែលមួយមានទំហំធំសម្រាប់ដាក់ផ្លែប៉ោមទាំងមូលបាន ឬបន្លែវែងៗដូចជាការ៉ុត និងសេលីរីជាដើម។

 

ម៉ាស៊ីនកៀបទឹកផ្លែឈើ​ត្រូវ​បាន​គេ​បង្កើត​ឡើងដោយមានបំពាក់ឧបករណ៍កៀបបង្វិលនៅកណ្តាល ​ដែល​អាចដាក់បញ្ចូលគ្រឿងផ្សំផ្សេងៗពីខាងលើរហូតដល់ខាងក្រោមបានយ៉ាងងាយស្រួល។ វាមានភាពខ្លាំងមិនគួរអោយជឿ ហើយក៏ដើរតួជា 'អ្នកបំបែក' ដើម្បីបំបែកផ្លែឈើ និងបន្លែជាបំណែកតូចៗ ដោយមិនចាំបាច់កាត់ជាមុនឡើយ។

 

វាមិនត្រូវការកន្លែងរក្សាទុកច្រើនពេកទេ។ មិនដូចម៉ាស៊ីនទឹកផ្លែឈើមួយចំនួន ដែលមានជើងទម្រផ្តេកនោះទេ។ ម៉ាស៊ីន Kuvings REVO830 គឺមានទម្រង់បញ្ឃ។ ដោយសារតែវាក៏អាចកៀបផ្លែទឹកក្រូចថ្លុង ក្រូច និងក្រូចឆ្មាបានផងដែរ មានន័យថាអ្នកមិនចាំបាច់ប្រើប្រាស់ឧបករណ៍ច្របាច់ក្រូចបន្ថែមទៀតនោះទេ ដូចនេះវាអាចជួយសន្សំសំចៃកន្លែងទុកដាក់បានយ៉ាងច្រើន។ 

តើវាល្អសម្រាប់ទឹកសេលីរីដែរ ឬទេ? 

ខ្ញុំបានឃើញម៉ាស៊ីនកៀបទឹកផ្លែឈើជាច្រើន ដែលមានភាពលំបាកក្នុងការប្រើជាមួយបន្លែដែលមានដើមរឹង ដូចជាសេលីរីជាដើម ហើយពេលខ្លះវាស្ទើរតែជាប់គាំងដោយសារតែបន្លែដែលមានសសៃរតែម្តង។ ខ្ញុំអាចនិយាយបានថា ភាពលំបាក​ និងការសោកស្តាយគឺមិនមានសោះឡើយ នៅពេលដំណើរការកៀបដើមសេលីរីជាមួយម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings REVO830 ។

 

តើវាបង្កើតទឹកក្រឡុកបានដែរ ឬទេ?

 

ដូចដែលខ្ញុំបានរៀនកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលខ្ញុំបានកៀបទឹកផ្លែស្ត្របឺរីក្នុងអំឡុងពេលដែលវានៅខ្ចី ដោយវាមិនមានទឹកផ្លែប៊ឺរីច្រើនទេ។ ប៉ុន្តែនៅពេលដែលយើងយកវាមកធ្វើទឹកក្រឡុកវិញ ពួកវាផ្តល់លទ្ធផលល្អបំផុត។

 ជាមួយការ​ប្រើប្រាស់​ឧបករណ៍សម្រាប់ធ្វើទឹកក្រឡុក អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​បន្ថែម​ទឹកដោះគោ​អាល់ម៉ុន 200ml មុន​នឹង​បន្ថែម​ស្ករ​ប៊ឺរីមួយ​ចំនួន និង​ចេកដែល​ហាន់​ស្តើងៗ។ 

វាមានរសជាតិឆ្ងាញ់ ដែលអាចធ្វើរួចរាល់ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ។

 

តើវាងាយស្រួលសំអាតដែរ ឬទេ?

 

ម៉ាស៊ីនកៀបទឹកផ្លែឈើ តែងតែមានភាពលំបាកក្នុងការសម្អាតបន្ទាប់ពីប្រើប្រាស់រួច ហើយម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings ក៏មិនខុសគ្នាដែរ។ ដោយសារតែមានគ្រឿងមួយចំនួន ដែលផលិតពីផ្លាស្ទិកដែលគ្មានសារធាតុ BPA វាមិនសូវមានសុវត្ថិភាពសម្រាប់ម៉ាស៊ីនលាងសម្អាតនោះទេ ប៉ុន្តែវាភ្ជាប់មកជាមួយឧបករណ៍លាងសម្អាតដែលងាយស្រួលសម្រាប់សម្អាតកាកបន្លែផ្លែឈើ ឬសំណល់បន្ទាប់ពីប្រើប្រាស់រួច។

 

ការសរុបសេចក្តីរបស់ខ្ញុំ

 

ម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings REVO830 មិនថោកនោះទេ។ ប៉ុន្តែដោយក្រឡេកមើលអតីតកាលនៃ ការកៀបទឹកផ្លែឈើវិញ ខ្ញុំបានចំណាយច្រើនជាងពីរដង ទៅលើម៉ូដែលមានតម្លៃថោកជាង ហើយបានឆេះ បែកបាក់ ឬលែងដំណើរការតែម្តង។

ការបំពាក់នូវឧបករណ៍បន្ថែមដើម្បីបង្កើតទឹកក្រឡុក ទឹកដោះគ្រាប់ធញ្ញជាតិ ប៊ឺ និងការធ្វើការ៉េមជាដើម បានផ្តល់ឱកាសក្នុងការទទួលភាពច្នៃប្រឌិត និងអាចប្រើប្រាស់វាលើសពីទឹកផ្លែឈើស្រស់ដែលសំបូរទៅដោយអង់ស៊ីម។

ប្រសិនបើអ្នកយកចិត្តទុកដាក់លើទឹកផ្លែឈើដើម្បីសុខភាព ហើយកំពុងស្វែងរកម៉ាស៊ីនដែលគួរឱ្យទុកចិត្ត និងមានថាមពលខ្លាំងតាមតម្រូវការរបស់លោកអ្នក ម៉ាស៊ីនកៀបទឹកផ្លែឈើមួយនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ 
សូមអរគុណ!

 

*ប្រភពដើម ៖ https://www.womenshealthmag.com/uk/food/a43860969/kuvings-juicer-revo830/

webdesign nuc