ម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings REVO830 គឺជាដំណោះស្រាយយ៉ាងពិតប្រាកដ ជាមួយនឹងកម្លាំងដែលអាចកៀបបន្លែផ្លែឈើដោយមិនចាំបាច់រៀបចំជាមុននោះទេ ហើយបង្កើតបានជាទឹកផ្លែឈើដ៏ឈ្ងុយឆ្ងាញ់។ ទទួលស្គាល់ថាវាមាន RRP ខ្ពស់ ប៉ុន្តែសម្រាប់តម្លៃនេះ អ្នកអាចទទួលបានទឹកផ្លែឈើជាច្រើន និងឧបករណ៍ដែលអាចប្រើប្រាស់បានយូរអង្វែង។ ប្រសិនបើអ្នកត្រូវការប្រើប្រាស់ឧបករណ៍ច្របាច់ក្រូចឆ្មា និងឧបករណ៍ធ្វើទឹកក្រឡុកដែរនោះ អ្នកត្រូវប្រើប្រាស់នូវឧបករណ៍ដែលមាននូវមុខងារទាំងអស់នេះជាមួយគ្នា ដូចជាម៉ាស៊ីនក្រឡុក និងម៉ាស៊ីនលាយល្បាយជាដើម។

 

ប្រសិនបើអ្នកទើបតែចាប់ផ្តើមក្នុងការកៀបទឹកផ្លែឈើ ហើយមិនប្រាកដថាវានឹងក្លាយទៅជាទម្លាប់ជាប្រចាំ អ្នកគួរតែពិចារណាទៅលើកត្តាតម្លៃផងដែរ។ ម៉ាស៊ីនកៀបទឹកផ្លែឈើដូចជា Magimix Juice Expert 3 សាកសមបំផុតសម្រាប់ការចាប់ផ្តើមដំបូង និងសាកល្បង ដើម្បីអាចអោយអ្នកមានអារម្មណ៍ថាការប្រើប្រាស់ម៉ាស៊ីនកៀបទឹកផ្លែឈើ គឺជាការចំណាយដ៏ត្រឹមត្រូវបំផុត។

 

ប្រសិនបើអ្នកអាចប្រើប្រាស់លើសពីកម្រិតចាប់ផ្តើម ឬក៏អ្នកមានម៉ាស៊ីនកៀបទឹកផ្លែឈើមួយរួចទៅហើយនោះ ខ្ញុំគិតថាគ្មានអ្វីដែលល្អជាងម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings REVO830 នោះទេ។ ប្រព័ន្ធកៀបបង្វិលដ៏មានប្រសិទ្ធភាពរបស់វា អាចប្រើប្រាស់ដើម្បីធ្វើទឹកផ្លែឈើជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់ចំណាយពេលរៀបចំច្រើននោះទេ ហើយការលាងសម្អាតកាន់តែងាយស្រួល ទោះបីជាអ្នកប្រើប្រាស់វាច្រើនកម្រិតណាក៏ដោយ។ អ្នកអាចនិយាយបានថា នេះគឺជាម៉ាស៊ីនដែលអ្នកគួរតែមាននៅក្នុងផ្ទះរបស់អ្នក ជាមួយការប្រើប្រាស់ដ៏យូរអង្វែងនូវការបំពាក់គ្រឿងបរិក្ខារដ៏មានគុណភាពទាំងអស់នេះ។ យើងមិនបានបដិសេធទេថា នេះគឺជាការវិនិយោគដ៏សំខាន់មួយ ប៉ុន្តែប្រសិនបើអ្នកជាអ្នកកៀបទឹកផ្លែឈើដ៏ជំនាញមួយរូបនោះ អ្នកនឹងពេញចិត្តបំផុតជាមួយការប្រើប្រាស់នូវគ្រឿងបរិក្ខារដ៏មានសមត្ថភាពទាំងអស់នេះ។

 

*ប្រភពដើម៖  https://www.idealhome.co.uk/kitchen/kuvings-revo830-cold-press-juicer-review

webdesign nuc