ភេសជ្ជៈដ៏ល្អមួយនេះ ពិតជាសាកសមបំផុតសម្រាប់កម្មវិធីជួបជុំនានា ដឹងថាហេតុអីអត់? ជាមួយនឹងផ្លែឈើ 4 រសជាតិជូរអែមបន្តិច អ្នកប្រាកដជារីករាយជាមួយរាល់ការទទួលទានជាមិនខាន!

គ្រឿងផ្សំ

  • ម្នាស់ 1 ផ្លែ
  • ផ្លែផាសិន 3 ផ្លែ
  • ស្វាយ 3-4 ផ្លែ 
  • ផ្លែស្រកានាគ 2 ផ្លែ

 ការធ្វើ 2 ដង ជាមួយម៉ាស៊ីនដែលបំពាក់ juicing strainer ។

 

ការណែនាំ៖

  • ដំបូងបកសម្បកម្នាស់ចេញហើយកាត់ជាកំណាត់ៗអោយប៉ុននឹងបំពង់កាត់តូច ឬកំណាត់វែងអោយប៉ុននឹងបំពង់កាត់ធំ
  • កាត់ផ្លែផាសិនជាពាក់កណ្តាល កាត់ផ្លែស្រកានាគជាពាក់កណ្តាលដូចគ្នា
  • កាត់ផ្លែស្វាយមួយចំហៀងចេញពីគ្រាប់របស់វា។ ប្រើស្លាបព្រា យកសាច់ស្វាយចេញ ដើម្បីកៀបយកទឹករបស់វា
  • ច្របាច់ផាសិន រហូតវាធ្លាក់គ្រាប់ចេញ រួចដាក់ជាមួយផ្លែស្រកានាគ
  • បើកម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings REVO830 របស់អ្នក
  • បន្ថែមគ្រឿងផ្សំទៅម៉ាស៊ីនកៀបទឹកផ្លែឈើ ដោយដាក់គ្រឿងផ្សំផ្សេងៗគ្នា។ ចាក់ទឹកផ្លែឈើជាមួយពែងទឹកផ្លែឈើ។

ទទួលទានជាមួយទឹកកក ដោយភាពរីករាយ! 

 

រូបមន្ត ​និងរូបភាពដោយ៖ theallnaturalvegan.

 

webdesign nuc
ដាក់ស្លាក: Juice & Cocktail