ទឹកក្រឡុកខ្ញីបៃតង ត្រូវបានបង្កើតឡើងជាមួយស្ពៃខៀវ (spinach) និងខ្ញីស្រស់។ វាជួយបង្កើនប្រព័ន្ធភាពស៊ាំ និងរសជាតិត្រជាក់! ផឹកទឹកនេះមួយកែវ ដើម្បីបំបាត់ភាពនឿយហត់ និងទទួលបាននូវសុខភាពល្អ។


  គ្រឿងផ្សំ

ស្ពៃខ្មៅ 80 ក្រាម, ចេក 150 ក្រាម, ផ្លែប៉ោម 100 ក្រាម, ទឹកក្រូច 170 ក្រាម និង ខ្ញី 15 ក្រាម

គន្លឹះ៖ អ្នកអាចជំនួសស្ពៃខ្មៅ ដោយស្លឹកបន្លែបៃតងផ្សេងៗ រួមមាន ខាត់ណា សេលេរី និងស្ពៃតឿជាដើម។ សំបកផ្លែប៉ោម គឺសម្បូរទៅដោយសារធាតុចិញ្ចឹម ដូច្នេះជាការល្អប្រសើរក្នុងការប្រើផ្លែប៉ោមទាំងមូល។

  វិធីផលិត

  1. 1. ហាន់ស្ពៃខ្មៅ និងប៉ោម ក្នុងទំហំសមល្មម
  2. 2. បកសំបកចេក ក្រូច និងខ្ញី រួចហាន់ជាចំនិតៗ
  3. 3. ដាក់ strainer សម្រាប់ក្រឡុក រួចដាក់ដាក់គ្រឿងផ្សំចូល ហើយកូរវាអោយសព្វល្អ
  4. 4. ផឹកភ្លាមៗ ឬទុកអោយត្រជាក់រយៈពេល ១ ម៉ោង បន្ទាប់មករីករាយក្នុងការទទួលទាន

សារធាតុចិញ្ចឹម

កោសិកាដែលមាននៅក្នុងខ្ញីមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី និងធ្វើអោយប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើង។ សារធាតុ beta carotene នៅក្នុងស្ពៃខ្មៅ មានប្រសិទ្ធភាពសម្រាប់ការប្រឆាំងអុកស៊ីតកម្ម និងការពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។

ការទទួលទាន

1 ពែង

កាឡូរី (cal)

140 កាឡួរី / 350 មីលីលីត្រ

ការទទួលបាន (មីលីលីត្រ)

350 មីលីលីត្រ

webdesign nuc
ដាក់ស្លាក: Smoothie