សម្រាប់ការ៉េមប្រភេទនេះ យើងបានប្រើប្រាស់ដូចជា៖

  • ផ្លែស្វាយទុំល្អ 1 ផ្លែ
  • ផ្លែចេក 1 ផ្លែដើម្បីអោយសាច់ការ៉េមខាប់ម៉ដ្ឋល្អ
  • ផ្លែម្នាស់ 1 ចំហៀង
  • ផ្លែត្រសក់ស្រូវ 1 ចំហៀង

របៀបធ្វើ

  1. កាត់គ្រឿងផ្សំទាំងអស់ជាបំណែកតូចៗ រួចដាក់ចូលទៅក្នុងថង់ដោយឡែក
  2. ដាក់ចូលទៅក្នុងទូទឹកកករយៈពេលមួយយប់ បន្ទាប់មកយកទៅលាយបញ្ជូលគ្នាក្នុងឧបករណ៍ធ្វើការ៉េមរបស់ម៉ាស៊ីនគៀបទឹកផ្លែឈើ REVO830 ជាការស្រេច។
ដាក់ស្លាក: Frozen Treats