សម្រាប់អ្នកចូលចិត្តទឹកផ្លែឈើ, Kuvings បានផលិតម៉ាស៊ីនកៀបទឹកផ្លែឈើល្អបំផុតសម្រាប់អ្នក ហើយវាមានប្រសិទ្ធភាពសម្រាប់ការកៀបគ្រឿងផ្សំដែលមានទំហំធំ។ អរគុណសម្រាប់បំពង់មុខកាត់ដ៏ធំរបស់ម៉ាស៊ីននេះ។
ប្រសិនបើអ្នកចង់បានទឹកផ្លែឈើដែលមានរសជាតិឆ្ងាញ់ និងម៉ាស៊ីនដែលមានបំពង់មុខកាត់ធំទូលាយនោះ យើងគួរតែគិតដល់ម៉ាស៊ីន Kuvings EVO820 ដែលមានតម្លៃសាកសមបំផុតសម្រាប់ការវិនិយោគ។ ម៉ាស៊ីនកៀបទឹកផ្លែឈើនេះបានកៀបចម្រាញ់ទឹកផ្លែឈើដ៏ល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់បំផុតដែលយើងបានសាកល្បង។ បំពង់មុខកាត់នៅលើ EVO820 មានពីរទំហំផ្សេងគ្នា។ មុខកាត់ដែលមានទំហំធំផ្តល់ភាពងាយស្រួលក្នុងការដាក់គ្រឿងផ្សំដែលមានទំហំធំ ដូចជាផ្លែប៉ោមជាដើម។ ឧបករណ៍ចម្រោះមានទំហំពេញនៅក្នុងប្រអប់ដាក់ទឹកផ្លែឈើ ដែលអាចជួយច្រោះកករ និងកម្ទេចបានយ៉ាងល្អ ប៉ុន្តែទោះបីជាមិនប្រើប្រាស់ឧបករណ៍ចម្រោះក៏ដោយ ទឹកផ្លែឈើរបស់យើងនៅតែរក្សារសជាតិឆ្ងាញ់ដដែល។
*ប្រភព : https://www.nytimes.com/wirecutter/reviews/the-best-juicer/