អ្នកច្បាស់ជាចង់ផ្លាស់ប្តូរការថែទាំសុខភាពនៅក្នុងផ្ទះជិតមួយសប្តាហ៍របស់អ្នក ជាមួយជម្រើសផ្សេងដែលល្អសម្រាប់សុខភាព ដូច្នេះការជ្រើសរើសរបស់យើងនឹងអាចជួយអ្នកបាន។ ជាមួយការយកចិត្តទុកដាក់ និងការរចនាដ៏ឆ្លាតវៃរបស់ម៉ឌែលចុងក្រោយរបស់យើង គឺបានផ្តោតសំខាន់លើសុខភាពអ្នកប្រើប្រាស់ ​និងតម្រូវជាមួយភាពល្អឥតខ្ចោះសម្រាប់ផ្ទះបាយរបស់អ្នក។ អានបន្ថែម ដើម្បីស្វែងយល់ពីម៉ូឌែលដែលត្រូវបានជ្រើសរើសជាម៉ាស៊ីនកៀបទឹកផ្លែឈើដែលសាកសមសម្រាប់កម្រិតថវិកា។

 

ហេតុអ្វីបានជាខ្ញុំគួរតែទិញម៉ាស៊ីនកៀបទឹកផ្លែឈើ?

មិនថាអ្នកចង់បង្កើតទឹកបន្លែបៃតងបន្សាបជាតិពុល ដើម្បីចាប់ផ្តើមពេលព្រឹកដ៏ស្រស់ស្រាយរបស់អ្នក ឬចង់បានប្លូប៊ឺរីម៉ូជីតូ ដើម្បីរីករាយចុងសប្តាហ៍នោះទេ ម៉ាស៊ីនកៀបទឹកផ្លែឈើអាចជាឧបករណ៍មួយដែលអ្នកគួរតែមាន ដោយសារតែវាមានសមត្ថភាពលើសពីម៉ាស៊ីនទឹកក្រឡុកធម្មតា។

 

ម៉ាស៊ីនកៀបទឹកផ្លែឈើផ្តល់អោយអ្នកនូវភាពរីករាយពេញមួយថ្ងៃ ហើយអាចអោយអ្នកស្វែងយល់អំពីផ្លែឈើ និងបន្លែថ្មីៗតាមរយៈទឹកផ្លែឈើស្រស់បានផងដែរ។ មិនត្រឹមតែអាចបង្កើតភេសជ្ជៈដ៏មានថាមពលសម្រាប់អ្នកនោះទេ ប៉ុន្តែសម្រាប់ម៉ូឌែលចុងក្រោយអាចបង្កើតជាទឹកដោះគោគ្រាប់ធញ្ញជាតិ ប៊ឺ ទឹកដោះគោជូរ ការ៉េមផ្លែឈើ បង្អែម និងទឹកសេរ៉ូបានផងដែរ។

 

នៅពេលដែលអ្នកស្ទាត់ជំនាញជាមួយការប្រើប្រាស់ហើយនោះ ការរចនាម៉ូឌែលចុងក្រោយគឺកាន់តែងាយស្រួលប្រើប្រាស់ និងអាចសន្សំសំចៃពីការទិញទឹកផ្លែឈើពីផ្សារទំនើប ឬហាងបានយ៉ាងច្រើនផងដែរ។

 

តើខ្ញុំត្រូវពិនិត្យមើលអ្វីខ្លះ នៅពេលដែលខ្ញុំចង់ទិញម៉ាស៊ីនកៀបទឹកផ្លែឈើ?

ម៉ាស៊ីនកៀបទឹកផ្លែឈើបែប Centrifugal vs ម៉ាស៊ីនកៀបទឹកផ្លែឈើ Masticating

ម៉ាស៊ីនកៀបទឹកផ្លែឈើមាន 2 ប្រភេទធំៗដែលគេអាចជ្រើសរើស ហើយគ្រឿងផ្សំដែលយកមកប្រើនឹងត្រូវតម្រូវតាមការរចនា​ ​និងបរិមាណទឹកផ្លែឈើដែលអ្នកចង់បាន។ ម៉ាស៊ីនកៀបទឹកផ្លែឈើបែប Centrifugal អាចដំណើរការជាមួយគ្រឿងផ្សំដែលមានសភាពរឹងដូចជា ការ៉ុត ផ្លែប៉ោម និងផ្លែសេរីជាដើម តាមរយៈការកាត់ផ្លែឈើក្នុងល្បឿនដ៏លឿន និងចម្រោះទឹកចេញតាមតម្រង់ដែលមាននៅខាងក្នុង។ ចំណែកឯប្រភេទ Masticatingម៉ាស៊ីនកៀបទឹកផ្លែឈើដំណើរការបែបយឺតៗ វិញ ធ្វើការកៀបងបង្វិលគ្រឿងផ្សំក្នុងល្បឿនយឺតៗមួយៗ ដែលអាចរក្សាបាននូវសារធាតុចិញ្ចឹមអោយនៅបានល្អក្នុងទឹកផ្លែឈើ។ ម៉ាស៊ីនកៀបទឹកផ្លែឈើដំណើរការបែបយឺតៗនេះគឺល្អបំផុតសម្រាប់ការកៀបស្លឹកបន្លែបៃតង ជី បន្លែតូចៗ ក្រូច និងផ្លែទន់ៗដូចជាប៊ឺរីជាដើម។

 

បំពង់មុខកាត់ដ៏ធំទូលាយ

ប្រសិនបើអ្នកកំពុងស្វែងរកការដោះស្រាយបន្ទាន់ ហើយមិនចង់អោយមានការលំបាកក្នុងការកៀបគ្រឿងផ្សំអោយបានល្អទេនោះ ចូរជ្រើសរើសម៉ូដែលមានបំពង់មុខកាត់ធំ ហើយអាចដាក់ផ្លែប៉ោមបានទាំងមូល ឬការ៉ុតមួយដើមបាន។

ប្រសិនបើ​អ្នក​ចង់អោយម៉ាស៊ីនកៀបទឹកផ្លែឈើ​របស់អ្នក អាច​ធ្វើការ​លើសពី​ការ​បង្កើត​ភេសជ្ជៈធម្មតានោះ អ្នកក៏អាចប្រើប្រាស់ឧបករណ៍សម្រាប់ធ្វើប៊ឺ ទឹកដោះគោគ្រាប់ធញ្ញជាតិ សាលសាស និងការ៉េម ឬបង្អែមបានផងដែរ។

 

ឧបករណ៍សម្រាប់ធ្វើទឹកក្រឡុក

នៅពេលអ្នកត្រូវការភេសជ្ជៈដែលមានភាពខាប់បន្តិច នោះឧបករណ៍សម្រាប់ធ្វើទឹកក្រឡុកពិតជាអាចជួយអ្នកបាន។ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកៀប ​និងផលិតជាមួយរន្ធធំល្មមដែលអាចអោយល្បាយអាចហូរចេញបានយ៉ាងល្អ។

 

តើម៉ាស៊ីនកៀបទឹកផ្លែឈើមួយណា ដែលខ្ញុំអាចទិញតាមអនឡាញបាន?

យើង​បាន​រក​ឃើញ​ជម្រើស​ដ៏​ល្អ​​នៃ​​ម៉ាស៊ីនទាំងពីរប្រភេទ គឺម៉ាស៊ីន centrifugal និងម៉ាស៊ីនទឹកផ្លែឈើដែលដំណើរការបែបយឺតៗ។ ជាការចូលចិត្តនោះគឺជាម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings Evo ដែលត្រូវបានទទួលការវាយតម្លៃចំពោះភាពធំទូលាយនៃបំពង់មុខកាត់ ការដំណើរការបានយ៉ាងល្អ និងលទ្ធផលដ៏គួរអោយភ្ញាក់ផ្អើលផ្សេងទៀត។

 

ម៉ាស៊ីនកៀបទឹកផ្លែឈើ KUVINGS EVO820៖

អ្វីដែលធ្វើអោយម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings Evo 820 ងាយស្រួលប្រើប្រាស់នោះគឺ បំពង់មុខកាត់ដ៏ធំទូលាយ 82mm របស់វា។ យើងអាចដាក់បញ្ចូលផ្លែឈើទាំងមូលដូចជាផ្លែប៉ោមជាដើម ក្នុងពេលតែមួយ ដោយកាត់បន្ថយពេលវេលារង់ចាំ និងជួយបង្កើនល្បឿនដំណើរការកៀបទឹកផ្លែឈើផងដែរ។ តួម៉ាស៊ីនផ្តល់នូវអារម្មណ៍នៃភាពប្រណិត ហើយមានមកជាមួយទម្រង់ចំនួន 6 ដើម្បីតម្រូវជាមួយផ្ទះបាយរបស់អ្នក (រូបភាព)។ វាក៏មានប្រព័ន្ធចាក់សោ 4 ចំណុចនៅក្នុងប្រអប់កៀបទឹកផ្លែឈើ ដែលជួយផ្តល់នូវភាពរឹងមាំបានផងដែរ។ ម៉ាស៊ីនកៀបទឹកផ្លែឈើអាចប្រើប្រាស់បានទាំងបន្លែស្លឹកបៃតងដូចជា ខាត់ណា ស្ពៃខ្មៅជាដើម និងគ្រឿងផ្សំដែលរឹងៗដូចជាសេលីរី និងផ្លែសេរីជាដើម ជាមួយការរក្សាល្បឿនអោយស្ថិរភាព និងមានប្រសិទ្ធភាព។ ជាមធ្យមក្នុងការប្រើប្រាស់ប្រហែល 70 ដេស៊ីបែល វាជាម៉ាស៊ីនកៀបទឹកផ្លែឈើមួយដែលមានភាពស្ងាត់មួយក្នុងចំណោមម៉ាស៊ីនជាច្រើនដែលយើងបានសាកល្បង ហើយប្រសិនបើអ្នកធុញទ្រាន់ជាមួយការកៀបទឹកផ្លែឈើ អ្នកអាចផ្លាស់ប្តូរដោយការប្រើប្រាស់ឧបករណ៍សម្រាប់ធ្វើការ៉េម បង្អែម ទឹកដោះគ្រាប់ធញ្ញជាតិ និងអាហារជាច្រើនផ្សេងទៀត។ សៀវភៅរូបមន្តដែលមានមកជាមួយ គឺផ្តល់នូវគំនិតច្នៃប្រឌិតជាច្រើន ហើយមានជក់សម្អាតដ៏ផ្តល់ភាពងាយស្រួលក្នុងការសម្អាតផងដែរ។

 

 

*ប្រភព ៖ https://www.gq-magazine.co.uk/food-drink/gallery/best-juicers

webdesign nuc